មិនអន់ឯណា! ស្ងាត់ៗ រ៉ូលីន បង្ហាញផ្ទះវីឡា ជិតសាងសង់រួចយ៉ាងស្កឹមស្កៃ

//s9.kh1.co/20/202f733ae4732bbd14ba0f6cdaa4087d30646342.jpg
តារា & កម្សាន្ដ

 ១៨-មិថុនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

មិនសូវបង្ហាញរបស់របរប្រើទំនើបៗដូចគេទេ តែលើកនេះស្ងាត់ៗ រ៉ូលីន បង្ហាញផ្ទះវីឡាថ្មីមួយកន្លែង ដែលកំពុងសាងសង់ជិតរួចរាល់ មើលទៅពិតជាធំគួរឲ្យចង់នៅតែម្ដង។

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ តារាពហុជំនាញ រ៉ូលីន កំពុងសាងកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញខ្លាំងឡើងៗ និងកាន់តែមានហ្វេនៗស្រលាញ់ចូលចិត្តរូបលោកក៏កាន់តែច្រើន ទើបធ្វើឲ្យការងារសិល្បៈរបស់តារារូបនេះ កាន់តែមមាញឹកពីមួយថ្ងៃទៅមួយថ្ងៃ និងរកចំណូលបានសល់មិនចេះតិចផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ កាលពីពេលថ្មីៗនេះ រ៉ូលីន ទើបតែបានបង្ហោះរូបភាពមួយចំនួននៅលើបណ្ដាញសង្គម ដែលធ្វើឲ្យហ្វេនៗឃើញហើយមានការភ្ញាក់ផ្អើលនិងសម្ដែងការចូលរួមត្រេកអរសឹងគ្រប់គ្នា។

ដោយក្នុងនោះ រ៉ូលីន បានឈរថតនៅពីមុខផ្ទះវីឡាមួយ បង្ហាញឲ្យឃើញថាទិដ្ឋភាពផ្ទះមួយនេះ ពិតជាស្កឹមស្កៃ និងមានតម្លៃក៏ថ្លៃមិនណយនោះដែរ។ ពិសេស ទោះការសាងសង់ផ្ទះនេះ នៅមិនទាន់រួចរាល់មួយរយភាគរយមែន ប៉ុន្តែមើលទៅពិតជាស្អាតនិងគួរឲ្យចង់រស់នៅខ្លាំងមែនទែន៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

 រ៉ូលីន 
 រ៉ូលីន 
រូបភាព រ៉ូលីន បង្ហាញផ្ទះថ្មី
រូបភាព រ៉ូលីន បង្ហាញផ្ទះថ្មី
រូបភាព រ៉ូលីន បង្ហាញផ្ទះថ្មី
រូបភាព រ៉ូលីន បង្ហាញផ្ទះថ្មី
រូបភាព រ៉ូលីន បង្ហាញផ្ទះថ្មី
រូបភាព រ៉ូលីន បង្ហាញផ្ទះថ្មី
រូបភាព រ៉ូលីន បង្ហាញផ្ទះថ្មី
រូបភាព រ៉ូលីន បង្ហាញផ្ទះថ្មី
រូបភាព រ៉ូលីន បង្ហាញផ្ទះថ្មី
រូបភាព រ៉ូលីន បង្ហាញផ្ទះថ្មី
រ៉ូលីន
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T