អាមេរិក៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បានសម្ដែងការស្ងើបសរសើរ ជុំវិញវីដេអូឃ្លីបមួយ និងរូបភាពប៉ុន្មានសន្លឹក ដែលថតបង្ហោះចែកចាយនូវសកម្មភាព សុនខមួយក្បាល ចូលទៅជួយសង្គ្រោះកូនក្ដាន់ឲ្យចេញពីទឹក។

តាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីប រួមទាំងរូបភាព ត្រូវបានថតឡើងនៅបឹង Virginia ក្នុងរដ្ឋ Virginia នៃសហរដ្ឋអាមេរិក ហើយយកទៅបង្ហោះចែកចាយដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង តាមរយៈ​រូបភាពបង្ហាញឲ្យឃើញថា សុនខបានហែលចូលទៅក្នុងបឹង ដែលមានជម្រៅទឹកជ្រៅល្មម ដើម្បីជួយកូនក្ដាន់ ហើយវាបានហែលតាមពីក្រោយកូនក្ដាន់រហូតមកដល់ច្រាំងវិញផងដែរ។

បើតាមសម្ដីរបស់ម្ចាស់សុនខបានឲ្យដឹងដែរថា នៅថ្ងៃនោះ គាត់បានបើទ្វារផ្ទះនិងឮសំឡេងកូនក្ដាន់ស្រែក។ ហើយភ្លាមនោះ សុនខរបស់គាត់បានរត់តាមជួរដើមឈើ រួចក៏ប្រទះឃើញកូនក្ដាន់មួយក្បាលក្នុងទឹកតែម្ដង។

យ៉ាងណាមិញ ចុងក្រោយកូនក្ដាន់មិនមានបញ្ហាអ្វីឡើយ ដោយវាវិលត្រលប់ចូលទៅក្នុងព្រៃវិញ ហើយសុនខក៏វិលត្រលប់ទៅផ្ទះវិញផងដែរ រហូតមកទល់ពេលនេះ វាត្រូវបានគេដាក់រហស្សនាមឲ្យថា “វីរបុរស”៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សកម្មភាពនៅពេលនោះ
សកម្មភាពនៅពេលនោះ
សកម្មភាពនៅពេលនោះ
សកម្មភាពនៅពេលនោះ
សកម្មភាពនៅពេលនោះ
សកម្មភាពនៅពេលនោះ
សកម្មភាពនៅពេលនោះ
សកម្មភាពនៅពេលនោះ
វីដេអូ

ប្រភព: Daily Mail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]