អាមេរិក៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បានសម្ដែងការស្ងើបសរសើរ ជុំវិញវីដេអូឃ្លីបមួយ និងរូបភាពប៉ុន្មានសន្លឹក ដែលថតបង្ហោះចែកចាយនូវសកម្មភាព សុនខមួយក្បាល ចូលទៅជួយសង្គ្រោះកូនក្ដាន់ឲ្យចេញពីទឹក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីប រួមទាំងរូបភាព ត្រូវបានថតឡើងនៅបឹង Virginia ក្នុងរដ្ឋ Virginia នៃសហរដ្ឋអាមេរិក ហើយយកទៅបង្ហោះចែកចាយដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ជាក់ស្ដែង តាមរយៈរូបភាពបង្ហាញឲ្យឃើញថា សុនខបានហែលចូលទៅក្នុងបឹង ដែលមានជម្រៅទឹកជ្រៅល្មម ដើម្បីជួយកូនក្ដាន់ ហើយវាបានហែលតាមពីក្រោយកូនក្ដាន់រហូតមកដល់ច្រាំងវិញផងដែរ។
បើតាមសម្ដីរបស់ម្ចាស់សុនខបានឲ្យដឹងដែរថា នៅថ្ងៃនោះ គាត់បានបើទ្វារផ្ទះនិងឮសំឡេងកូនក្ដាន់ស្រែក។ ហើយភ្លាមនោះ សុនខរបស់គាត់បានរត់តាមជួរដើមឈើ រួចក៏ប្រទះឃើញកូនក្ដាន់មួយក្បាលក្នុងទឹកតែម្ដង។
យ៉ាងណាមិញ ចុងក្រោយកូនក្ដាន់មិនមានបញ្ហាអ្វីឡើយ ដោយវាវិលត្រលប់ចូលទៅក្នុងព្រៃវិញ ហើយសុនខក៏វិលត្រលប់ទៅផ្ទះវិញផងដែរ រហូតមកទល់ពេលនេះ វាត្រូវបានគេដាក់រហស្សនាមឲ្យថា “វីរបុរស”៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖








ប្រភព: Daily Mail