ហេតុ​ផលនេះហើយ ​ដែល​មនុស្ស​ស្រី ច្រើន​ជ្រើស មនុស្ស​ប្រុស​មិន​សូវសង្ហាជា ដៃគូជីវិត​

//s9.kh1.co/3d/3df00ec6db7c36d41141b86a3bd50aeef0678444.jpg
នារី

 ១៨-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មនុស្សស្រីភាគច្រើន តែងតែរស់នៅយ៉ាងមានក្តីសុខ ក្រោយពេលដែល ពួកគេសម្រេច ស្រលាញ់មនុស្សប្រុស មិនសូវសង្ហា ដែលវាល្អជាង ជ្រើសរើសមនុស្សប្រុសសង្ហាដែល រស់នៅគ្មានក្តីសុខ។

យល់ដឹង៖ មនុស្សស្រីមួយចំនួន តែងប្រាថ្នាចង់មានមិត្តប្រុស​ ឬប្តីដ៏សង្ហាម្នាក់ ប៉ុន្តែនៅពេលដែល ពួកគេមានមិត្តប្រុស ឬប្តីសង្ហារម្នាក់ ដែលពួកគេតែងតែចង់បានហើយនោះ ពួកគេបែរជារស់នៅ ដោយគ្មានក្តីសុខទៅវិញ​ តែផ្ទុយទៅវិញ មនុស្សស្រីដែលមិត្តប្រុស ឬប្តីមិនសូវសង្ហារ បែរជារស់នៅពោរពេញទៅដោយ សេចក្តីសុខជាខ្លាំងទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាជាការពិត នៅក្នុងសង្គមសព្វថ្ងៃនេះ តាមការសង្កេតមើលឃើញថា មនុស្សស្រីដែលស្រលាញ់ មនុស្សប្រុសដែលមិនសូវស្រស់សង្ហារភាគច្រើន គឺតែងតែរស់នៅមានក្តីសុខ ជាងមនុស្សស្រីដែល ស្រលាញ់មនុស្សសង្ហា ហើយវាក៏ជាចម្ងល់មួយ របស់មនុស្សមួយចំនួនដែរ។ ដូច្នេះហើយ ហេតុផលខាងក្រោមនេះហើយ ដែលអាចបកស្រាយ នូវចម្ងល់មួយនោះបាន។

ហេតុផលទាំងនេះ ដែលមនុស្សស្រីស្រលាញ់ មនុស្សប្រុសមិនសូវសង្ហាតែងមានក្តីសុខ ជាងស្រលាញ់មនុស្សប្រុសសង្ហា៖

១. មនុស្សស្រីមិនចាំបាច់ប្រឹងប្រែងខ្លាំងពេក ក្នុងការតុបតែងខ្លួន

រូបតំណាង
រូបតំណាង

ការដែលមានមិត្តប្រុស ឬប្តីសង្ហា គឺមនុស្សស្រីមិនចាំបាច់ ត្រូវចំណាយពេលវេលា ចំណាយលុយ ក្នុងការប្រឹងប្រែងតុបតែងខ្លួន ឱ្យស្រស់ស្អាតជារៀងរាល់ថ្ងៃ ដើម្បីឱ្យគេមើលឃើញមក មានភាពសាកសមនឹងគ្នានោះទេ ហេតុនេះហើយ មនុស្សស្រីដែលស្រលាញ់បុរស ដែលមិនសូវសង្ហារ គឺពួកគេនឹងមិនប្រឹងប្រែង ក្នុងការតុបតែងខ្លួននោះទេ លើសពីនេះ ពួកគេអាចយកលុយ ឬពេលវេលា ដែលតុបតែងតែងខ្លួននោះ ទៅធ្វើអ្វី ដែលអាចធ្វើឱ្យពួកគេ មានសេចក្តីសុខបាន ទៀតផង។

២. មនុស្សប្រុសកាន់តែចេះថ្នាក់ថ្នម និងកាន់តែស្រលាញ់

រូបតំណាង
រូបតំណាង

មនុស្សដែលមិនសូវ សង្ហាភាគច្រើន គឺតែងតែជាមនុស្សប្រុស ដែលចេះថ្នាក់ថ្នមមនុស្សស្រី ជាងនេះទៅទៀត ប្រសិនបើបានមិត្តស្រី ឬប្រពន្ធដែលមាន សម្រេស់ស្រស់ស្អាត ទៀតផងនោះ។ មនុស្សប្រុសម្នាក់នោះ ច្បាស់ជា កាន់តែចេះថ្នាក់ថ្នម នឹងស្រលាញ់កាន់តែខ្លាំង ដែលជាហេតុធ្វើឱ្យមនុស្សស្រី ដែលស្រលាញ់ មនុស្សប្រុសមិនសូវសង្ហារ តែងតែរស់នៅ ដោយមានសុភមង្គល និងមានក្តីសុខ នៅក្នុងជិវិតគូស្នេហ៍ របស់ពួកគេ។

៣. ភាគរយដែលត្រូវគេក្បត់គឺតិចបំផុត

រូបតំណាង
រូបតំណាង

មនុស្សប្រុស នៅពេលដែលមិនសូវសង្ហារ ​ មិនសូវហ៊ឺហា និងមិនសូវមាន ការតុបតែងខ្លួននោះ គឺគ្មានមនុស្សស្រីណាចាប់អារម្មណ៍លើឡើយ។ ដូច្នេះហើយ មនុស្សស្រីដែលមានមិត្តប្រុស ឬប្តីមិនសូវសង្ហា គឺមានភាគរយតិចបំផុត ក្នុងការត្រូវគេផិតក្បត់ចិត្ត លួចមានស្រីនៅខាងក្រៅ។ ហេតុនេះហើយ ទើបមនុស្សស្រី ដែលមានមិត្តប្រុស ឬប្តីមិនសូវសង្ហារ គឺតែងតែរស់នៅមានក្តីសុខ ដោយមិនចាំបាច់ខ្វល់ចិត្ត រឿងត្រូវគេផិតក្បត់។

៤. មនុស្សស្រីកាន់តែមានភាពលេចធ្លោ

រូបតំណាង
រូបតំណាង

នៅពេលដែលត្រូវចូលរួម នៅក្នុងកម្មវិធីណាមួយនៅក្នុងសង្គម គឺមនុស្សស្រី នឹងមិនចាំបាច់ ប្រឹងប្រែងចំណាយពេលវេលា ខ្លាំងពេក នៅក្នុងការតុបតែងខ្លួន ដើម្បីឱ្យមានភាពសាកសម និងលេចធ្លោនៅក្នុងកម្មវិធីនោះទេ ព្រោះប្រសិនបើអ្នកមានមិត្តប្រុស ឬប្តីមិនសូវសង្ហា នោះបើទោះបីជាមនុស្សស្រី មិនតុបតែងខ្លួនឱ្យស្អាតពេក ក៏មនុស្សស្រីនៅតែទទួលបាន ភាពលេចធ្លោជាខ្លាំងដែរ ជាងនេះទៅទៀត មនុស្សស្រីក៏ទទួលបាន ការកោតសរសើរពីសម្រស់ ដ៏ស្រស់ស្អាត ពីមនុស្សជុំវិញខ្លួនជាខ្លាំង ផងដែរ៕

ប្រភពphunuvagiadinh

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T