នរណាមិនក្តៅ? ខំពពោះតែកូនស្រី ឌី សូនីតា បែរ ត្រូវគេវិភាគព្រោះ ស្អាត តែមុខមាត់មិនដូចឪពុកម្តាយ

//s9.kh1.co/fc/fccc0fee6b8bf510da587564aa2cda88312b2bdd.jpg
តារា & កម្សាន្ដ

 ១៨-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

នរណាមិនក្តៅ កូនខំពពោះ ៩ខែ១០ថ្ងៃ ចុងក្រោយ​ ត្រូវមហាជនខ្លះវិភាគ ព្រោះតែគួរឲ្យស្រលាញ់ មុខមាត់ស្អាត ជាងឪពុកម្តាយបង្កើត

រាជធានីភ្នំពេញ ៖ ពិតណាស់ កូនស្រីរបស់ តារាស្រី ឌី សូនីតា ហាក់កំពុងតែឆក់ការចាប់អារម្មណ៍ ពីមហាជនជាច្រើន ជាពិសេស អ្នកម៉ាក់ៗ ដោយសារតែ មុខមាត់កូនស្រី គួរឲ្យស្រលាញ់ ថែមទាំង មានព្រលឹង ឃើញហើយ ចង់តែគ្រើតៗ ឲ្យពេញដៃតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ ខណៈល្បីមានមុខមាត់ស្អាត ខ្ចូតបែបនេះ បែរជា មហាជនមួយចំនួន វិភាគសង្ស័យបែបនេះ សង្ស័យបែបនោះ ព្រោះតែ កូនមានមុខមាត់ មិនស្រដៀងនឹងឪពុកម្តាយ ស្អាតខ្លាំងដូចកូនបរទេស​ ជាពិសេសគឺ កែវភ្នែក នេះតែម្តង មិនគួរឲ្យជឿថាកូន មានឪពុកម្តាយជា ជនជាតិខ្មែរ។

គ្រាន់ឃើញបែបនេះ ឌី សូនីតា ខ្ជិលនិយាយច្រើន ចាក់បណ្តោយ ដោយបញ្ជាក់ដូច្នេះថា ៖

ភ្នែកអ្នកមិនដូចភ្នែកពួកខ្ញុំ ភ្នែកខ្ញុំក៏មិនមែនភ្នែកអ្នក មើលមកកូនខ្ញុំដូចមិនដូចមិនសំខាន់ អោយតែគាត់ជាកូនរបស់ខ្ញុំគឺគ្រប់គ្រាន់ អាក្រក់ល្អសខ្មៅក៏គាត់នៅតែជាកូនខ្ញុំ មិនមែនជាកូនអ្នក ហើយវាជារឿងដែលមិនអាចកែរប្រែបាន។ អរគុណតុលាការហ្វេសបុក សូមអរគុណទៅអ្នកដែលចង់ដឹងពីសុខទុក្ខគ្រួសារខ្ញុំ ពួកខ្ញុំសុខសប្បាយជាទេ ចាំខ្ញុំឧស្សាហ៍ផុសរូបកូនជូនទុកអោយបងៗមួយចំនួនវិភាគ​ ​៕

ឌី សូនីតា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ឌី សូនីតា និងស្វាមី
ឌី សូនីតា និងស្វាមី
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
https://s9.kh1.co/__image/w=650,h=488,q=100/fe/fea56eb671f602f6d3dab6be64682c8ace706a5f.jpg
ឌី សូនីតា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T