ភរិយា​ ប៉ែន​ ចំរ៉ុង​ សរសេីរប្តីពេញៗមាត់​ ក្នុងថ្ងៃកំណេីត

//s9.kh1.co/98/98406193d50468354941a168b19a216571503958.jpg
តារា & កម្សាន្ដ

 ១៨-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

នៅក្នុងថ្ងៃកំណើតស្វាមីទាំងមូល ភរិយា តារាប្រុស លោក ប៉ែន ចំរ៉ុង បានបង្ហោះសារជូនពរយ៉ាងមានអត្ថន័យ និងមានភាពផ្អែមល្ហែម ទៅកាន់ស្វាមី ធ្វើឲ្យហ្វេនៗកាន់តែរំភើបជំនួស

ភ្នំពេញ៖ ជាការពិតណាស់ មិនត្រឹមតែជាតារាសម្ដែងពោរពេញដោយទេពកោសល្យនោះទេ តែ លោក ប៉ែន ចំរ៉ុង ក៏ជាពិធីករដ៏ល្បីឈ្មោះ អ្នកគាំទ្រជាច្រើនផ្ដល់នូវការពេញចិត្ត ព្រមជាមួយនឹងវោហាស័ព្ទដែលធ្វើឲ្យកម្មវិធីទាំងមូលមានភាពសប្បាយរីករាយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រៅពីមានកេរិ៍្តឈ្មោះនៅក្នុងវិស័យសិល្បៈហើយ ងាកមកមើលពីជីវិតរស់នៅប្រចាំថ្ងៃរបស់តារាប្រុសរូបនេះ ក៏មិនខុសគ្នាប៉ុន្មាននោះដែរ ដោយមានគ្រួសារមួយយ៉ាងកក់ក្ដៅ ពោរពេញដោយក្ដីស្រលាញ់ និងការយល់ចិត្តគ្នា ដែលអាចនិយាយបាន ជាគ្រួសារមួយនៅក្នុងក្ដីស្រមៃរបស់មនុស្សគ្រប់គ្នា ផងដែរ។ 

ជាពិសេស នៅក្នុងថ្ងៃកំណើតរបស់ លោក ប៉ែន ចំរ៉ុង ផ្ទាល់តែម្ដង អ្នកនាង ហ៊ុន ម៉ាណេ ដែលជាភរិយាបណ្ដូលចិត្តរបស់លោក បានបង្ហោះសារជូនពរយ៉ាងមានអត្ថន័យ និងបានបង្ហាញពីក្ដីស្រលាញ់យ៉ាងផ្អែមល្ហែម ថែមទៀតផង ។ ដោយនៅក្នុងនោះដែរ នាងបានរៀបរាប់ថា៖ 

រីករាយថ្ងៃកំណេីតប្ដី សម្លាញ់ ប៉ាចែប៊ែល ជូនពរប្ដីជោគជ័យគ្រប់ការងារភារៈកិច្ច កាន់តែមានល្បី ប្រាថ្នាអ្វីបានដូចបំណង សុខភាពល្អ រឹងមាំ ទៅណាឲ្យគេអាណិត ចូលចិត្ត ស្រលាញ់ឲ្យច្រេីន ហេងៗ ឈ្នះអស់មារសត្រូវទាំងឡាយ មានតែស្នាមញញឹម ក្ដីសុខ នឹងជួបតែសំណាងល្អ ពេញមួយជីវិត ហេីយសុំឲ្យធ្វេីជាប្ដីល្អ ប៉ាល្អ សម្រាប់អូន និងកូន បែបនេះរហូត ហេីយស្រលាញ់អូននិងកូនឲ្យកាន់តែខ្លាំងៗ ជាពិសេសឲ្យលុយអូនឲ្យច្រេីនៗ អរគុណដែលកាន់ដៃអូនរហូតមក អរគុណទង្វេីរល្អ តាមចិត្តអូនរហូតមក ឲ្យតែអូនសប្បាយចិត្ត សុំឲ្យក្ដីស្រលាញ់មួយនេះកាន់តែមានសុគមង្គលពីមួយថ្ងៃទៅមួយថ្ងៃ មិនល្អសម្រាប់អ្នកដទៃ តែប្ដីល្អ ប៉ាល្អអូននិងកូន អូនស្រលាញ់បងខ្លាំង

ហ៊ុន ម៉ាណេ

ទន្ទឹមនឹងសារយ៉ាងផ្អែមល្ហែមបែបនេះហើយ ក៏មានអ្នកគាំទ្រជាច្រើន បង្ហាញពីអារម្មណ៍រំភើប និងការពេញចិត្តពីទំនាក់ទំនងដ៏ល្អនៅក្នុងជីវិតប្ដីប្រពន្ធរបស់អ្នកទាំងពីរ ព្រមទាំងផ្ញើសារជូនពរដល់លោកគ្រប់ៗគ្នា ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម ៖ 

 ប៉ែន ចំរ៉ុង 
 ប៉ែន ចំរ៉ុង 
 ប៉ែន ចំរ៉ុង 
 ប៉ែន ចំរ៉ុង 
 ប៉ែន ចំរ៉ុង 
 ប៉ែន ចំរ៉ុង 
 ប៉ែន ចំរ៉ុង និង គ្រួសារ
 ប៉ែន ចំរ៉ុង និង គ្រួសារ
 ប៉ែន ចំរ៉ុង និង គ្រួសារ
 ប៉ែន ចំរ៉ុង និង គ្រួសារ
សារជូនពរថ្ងៃកំណើតពីភរិយា ប៉ែន ចំរ៉ុង
សារជូនពរថ្ងៃកំណើតពីភរិយា ប៉ែន ចំរ៉ុង
ប៉ែន ចំរ៉ុង
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T