Goalណាស់! គ្រាន់តែភរិយាស៊ែរចង់ដើរលេង ស្វាមី ផន សុផារី បំពេញបំណងភ្លែត

//s9.kh1.co/89/8936d97c6e7614a2e4bd30ca93a1566a0c6539f6.jpg
តារា & កម្សាន្ដ

 ១៨-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ស្វាមីយល់ចិត្ត គ្រាន់តែអ្នកនាង ផន សុផារី ស៊ែរថាចង់ទៅលេងមណ្ឌល់គិរីភ្លាម ស្វាមីនាងជូនតាមសំណូមពរភ្លាមមិនឲ្យនៅយូរឡើយ។

មណ្ឌលគិរី៖ អតីតតារាកំប្លែងស្រីសាច់សអ្នកនាង ផន សុផារី ក្រោយរៀបការរួច តារារូបនេះបានដកខ្លួនពីវិស័យសិល្បៈមិនសូវបង្ហាញមុខដូចពេលមុនៗឡើយ។ បើទោះបីស្ងាត់ពីវិថីសិល្បៈ ក៏នៅមានអ្នកគាំទ្រចង់ឃើញពីសកម្មភាពរស់នៅឯកជនរបស់នាងដដែល។ ជាមួយគ្នានេះដែរ បន្ទាប់ពីកសាងជីវិតគ្រួសារមិនបានប៉ុន្មានឆ្នាំផង បច្ចុប្បន្នតារារូបនេះមានកូនស្រីពីរនាក់មានមុខមាត់គួរឲ្យក្នាញ់ខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើងាកទៅមើលជីវិតគ្រួសារក្រោយមានកូនពីររួច គេឃើញនាងនិងស្វាមី ព្រមទាំងកូនៗរស់នៅយ៉ាងក្ដីសុខ ពេញដោយស្នាមញញឹមតែម្ដង។ ម្យ៉ាងអាចនិយាយបានថាអ្នកនាង ផន សុផារី ជានារីដ៏សំណាង ដែលមានស្វាមីចេះយកចិត្ត បារម្ភពីគ្រួសារ និងអាចមើលថែនាងនិងកូនៗបានយ៉ាងល្អ។

តួយ៉ាង ថ្មីៗនេះអ្នកនាង ផន សុផារី បានធ្វើឲ្យអ្នកគាំទ្រច្រណែននឹងនាងគ្រប់គ្នា ខណៈអ្នកម្ដាយសម័យថ្មីរូបនេះ បង្ហោះរូបដើរកម្សន្តជុំគ្រួសារយ៉ាងដូច្នេះ។ ដោយដំណើរកម្សាន្តនោះនាង ជាមួយស្វាមី និងកូនបានទៅខេត្តមណ្ឌលគិរី ព្រមទាំងថតរូបគ្រួសារបង្ហាញភាពរីករាយ មើលទៅមានសុភមង្គលខ្លាំងតែម្ដង។

គួរបញ្ជាក់ផងដែរថា អ្វីដែលចាប់អារម្មណ៍នោះ មុននឹងបានទៅដើរលេង តារារូបនេះធ្លាប់ស៊ែរផុសថាចង់ទៅមណ្ឌលគិរីនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន។ ក្នុងនោះដែរ ក្រោយស្វាមីនាងឃើញស៊ែរនេះរួច ក៏បំពេញបំណងភរិយាភ្លែតមិនឲ្យចាំយូរឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

  អ្នកនាង ផន សុផារី 
  អ្នកនាង ផន សុផារី 
  អ្នកនាង ផន សុផារី 
  អ្នកនាង ផន សុផារី 
  អ្នកនាង ផន សុផារី  និងស្វាមី
  អ្នកនាង ផន សុផារី  និងស្វាមី
  អ្នកនាង ផន សុផារី ជាមួយស្វាមី និងកូនស្រី
  អ្នកនាង ផន សុផារី ជាមួយស្វាមី និងកូនស្រី
  អ្នកនាង ផន សុផារី ជាមួយស្វាមី និងកូនស្រី
  អ្នកនាង ផន សុផារី ជាមួយស្វាមី និងកូនស្រី
  អ្នកនាង ផន សុផារី ជាមួយស្វាមី និងកូនស្រី
  អ្នកនាង ផន សុផារី ជាមួយស្វាមី និងកូនស្រី
  អ្នកនាង ផន សុផារី ជាមួយស្វាមី និងកូនស្រី
  អ្នកនាង ផន សុផារី ជាមួយស្វាមី និងកូនស្រី
ផន សុផារី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T