រឿង៤យ៉ាង ដែលមនុស្សប្រុស ត្រូវតែប្រាប់ មនុស្សស្រីឱ្យដឹង​ មុនពេលរៀបការ

//s9.kh1.co/5f/5f7c7b21f7128392c2736d5c6e60582fbb663ebc.jpg
នារី

 ១៧-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មុននឹងរៀបការជាមួយ មនុស្សស្រីណាម្នាក់ មនុស្សប្រុសគួរតែ ប្រាប់រឿងរ៉ាវទាំងនេះ ដល់មនុស្សស្រីជាមុនសិន មុននឹងរៀបការជាមួយគ្នា ដើម្បីជៀសវាងមាន បញ្ហារវាងគ្នានឹងគ្នា ក្រោយពេលដែល រៀបការហើយ។

យល់ដឹង៖ មុនពេលដែលរៀបការ មនុស្សពីរនាក់ គួរតែត្រៀមខ្លួនទុកជាមុន ក្នុងការទទួលយកនូវអ្វី ដែលដៃគូមាន លើសពីនេះ គួរតែប្រាប់រឿងរ៉ាវមួយចំនួន ដើម្បីឱ្យគ្នាបានដឹង ល្អជាជាងដឹងពេលក្រោយ ដែលរៀបការរួច ព្រោះវាអាចបំផ្លាញ ជីវិតអាពាហ៍បានយ៉ាងងាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ចំពោះមនុស្សប្រុស គួរតែប្រាប់មនុស្សស្រី ឱ្យបានដឹងនូវរឿងរ៉ាវមួយចំនួន ឱ្យបានច្បាស់ជាមុនសិន ជៀសវាង នៅពេលដែលរៀបការ ជាមួយគ្នារួច មានបញ្ហារវាងគ្នា ជាងនេះទៅទៀត មនុស្សស្រីគឺមិនចូលចិត្តឱ្យមនុស្សប្រុស មានការលាក់បាំងជាមួយ នឹងពួកគេទេ។

រឿង៤យ៉ាង ដែលមនុស្សប្រុសត្រូវតែប្រាប់ មនុស្សស្រីឱ្យបាន មុនពេលរៀបការជាមួយគ្នា ជៀសវាងមាន ការបែកបាក់៖

១. សេដ្ឋកិច្ចដែលអ្នកកំពុងមាន

រូបតំណាង
រូបតំណាង

មុនពេលដែលរៀបការ ជាមួយនឹងមនុស្សស្រីណាម្នាក់ មនុស្សប្រុសគួរតែប្រាប់ពីជីវភាព ឬសេដ្ឋកិច្ចរបស់ខ្លួនឯង ទៅឱ្យមនុស្សស្រី ដែលជាអនាគតប្រពន្ធរបស់អ្នក ឱ្យបានដឹងឱ្យច្បាស់លាស់ ដើម្បីកុំឱ្យមានបញ្ហារវាងគ្នា ក្រោយពេលដែលរៀបការជាមួយគ្នារួច ហេតុនេះហើយ មនុស្សប្រុសមិនត្រូវមានការលាក់បាំងរឿងនេះ ចំពោះអនាគតភរិយារបស់អ្នកនោះទេ។

២. បញ្ហានៅក្នុងគ្រួសារ

រូបតំណាង
រូបតំណាង

ដើម្បីកុំឱ្យមានបញ្ហា រវាងគ្នានិងគ្នា ឬរស់នៅគ្មានសេចក្តីសុខជាមួយគ្នា មនុស្សប្រុសគួរតែប្រាប់ពីបញ្ហា ដែលកើតមាននៅក្នុងគ្រួសារ ទៅដល់អនាគតប្រពន្ធរបស់អ្នក ឱ្យបានដឹងជាមុន ដើម្បីឱ្យប្រពន្ធរបស់អ្នក មានការត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រឈមមុខ ទៅនឹងបញ្ហាដែលកើតមាននៅក្នុងគ្រួសាររបស់អ្នក។

៣. អត្តចរិត ឬការមានទម្លាប់អាក្រក់

រូបតំណាង
រូបតំណាង

រឿងនេះ គឺជារឿងមួយដែលសំខាន់បំផុត សម្រាប់ជីវិតអាពាហ៍ពិពាហ៍ ក្នុងការឱ្យមនុស្សពីរនាក់ មានការរស់នៅចុះសម្រុងជាមួយគ្នា ជាពិសេសមនុស្សប្រុស ត្រូវតែប្រាប់ពីទម្លាប់អាក្រក់ និងអត្តចរិតរបស់ខ្លួនឯង ឱ្យមនុស្សស្រីបានដឹង ឱ្យបានច្បាស់​ ដើម្បីឱ្យមនុស្សស្រី មានការគិតពិចារណាឱ្យច្បាស់ ក្នុងការទទួលយកអត្តចរិត និងទម្លាប់អាក្រក់ដែលអ្នកមាន ព្រោះនៅពេលដែលរៀបការរួច វានឹងងាយស្រួលក្នុងការឱ្យមនុស្សស្រី សម្របខ្លួនក្នុងការរួមរស់នៅជាមួយអ្នកបាន។

៤. ការចំណាយពេលវេលា

រូបតំណាង
រូបតំណាង

នៅពេលដែលរៀបការហើយ មនុស្សប្រុសអាចនឹងមិនសូវមានពេលវេលាច្រើន ដូចជាជីវិត កាលនៅជាសង្សារនឹងគ្នានោះទេ ព្រោះមនុស្សប្រុស នឹងត្រូវមានទំនួលខុសត្រូវច្រើនជាងមុន ដោយសារតែត្រូវដើរតួនាទីជាមេគ្រួសារ ហេតុនេះហើយ អាចនឹងមិនសូវមានពេលវេលាច្រើន ក្នុងការចំណាយពេលវេលាច្រើន ក្បែរប្រពន្ធកូនឡើយ ដូច្នេះហើយ មនុស្សប្រុសគួរប្រាប់ពីរឿងនេះ ទៅដល់អនាគតប្រពន្ធរបស់អ្នក ឱ្យបានដឹងជាមុន ជៀសវាងមានការឈ្លោះប្រកែកគ្នា ដោយសារតែការដែលមិនសូវមានពេលវេលាច្រើន ដូចជាជីវិតកាលនៅជាគូសង្សារ៕

ប្រភពphunuvagiadinh.vn

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T