ចាប់ដៃសាងគ្រួសារមកច្រេីនឆ្នាំ​ ប្ដីប្រពន្ធតារាថៃទាំងនេះ​ មិនខ្វល់គិតគូររឿងយកកូន

//s9.kh1.co/27/272fbaca2203bf612ad010794db2e5df0836a857.jpg
តារា & កម្សាន្ដ

 ១៧-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

បើគិតគិតឲ្យមែនទែនទៅ អាយដលទាំងនេះ ស្រលាញ់គ្នាមិនក្រោមដប់ឆ្នាំទេ តែនៅតែល្អូកល្អើនគ្នាខ្លាំងដដែល។ តែរឿងដែលឆ្ងល់ ហេតុអ្វីបានជាគេមិនទាន់យកកូនអ៊ីចឹង?

ថៃ៖ បើនិយាយដល់ជីវិតគូរបស់តារានៅក្នុងចង្កោមសិល្បៈថៃ យើងដឹងហើយថា ពួកគេទាំងនោះបន្ទាប់ពីបានសេពគប់ស្រលាញ់គ្នា មើលចិត្តគ្នាអស់រយៈពេលជាយូរ ពួកគេខ្លះក៏បានសម្រេចចិត្តរៀបការសាងគ្រួសារ មានកូនប្រុសស្រីទុកជាចំណងដៃ រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល អ្នកណាៗឃើញក៏លួចច្រណែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ បើនិយាយដល់ប្ដីប្រពន្ធប៉ុន្មានអ្នកខាងក្រោមនេះវិញ យើងឃើញថា ពួកគេក៏ស្រលាញ់គ្នាចាក់ទឹកមិនលេចផងដែរ។ ប៉ុន្តែយ៉ាងណាមិញ ត្បិតតែពួកគេស្រលាញ់គ្នាមកជាច្រើនឆ្នាំហើយក៏ពិតមែន តែមើលទៅពួកគេហាក់មិនទាន់គិតគូរឿងយកកូនមកប្រលែងលេងដូចតារាដទៃៗនៅឡើយនោះទេ ដោយគេនៅផ្ដោតលើការងារ និងមុខរបររកស៊ីច្រើនជាង៕

តារាទាំងនោះ មានដូខាងក្រោម៖

១.Push និង Jooy

ទោះបីជាខុសជំនាន់បន្តិចមែន តែ Push និង Jooy ស្រលាញ់គ្នាខ្លាំងណាស់។ ហើយរយៈពេលនៃការរៀបការរបស់គេក៏បានជាងបីឆ្នាំមកហើយផងដែរ តែគេនៅមិនទាន់មានកូននៅឡើយទេ។

Push និង Jooy
Push និង Jooy
Push និង Jooy
Push និង Jooy

២.Louis Scott និង Noon Ramida

ក្រោយទាក់ទងមើលចិត្តគ្នាជាង ១០ឆ្នាំរួចមក កាលពីឆ្នាំមុននេះ អ្នកទាំងពីរក៏សម្រេចចិត្តចូលរោងការស្ងាត់ៗ។ ហើយមកទល់ពេលនេះ ក៏មិនទាន់មានដំណឹងនៃការមានកូននៅឡើយដែរ។

Louis Scott និង Noon Ramida
Louis Scott និង Noon Ramida
Louis Scott និង Noon Ramida
Louis Scott និង Noon Ramida

៣.Nune Woranuch និងប្ដីសេដ្ឋី

តារាស្រីជើងចាស់រូបនេះ ក៏បានរៀបការជាមួយស្វាមីអ្នកមានទ្រព្យស្ដុកស្តមម្នាក់ជាង ១០ឆ្នាំមកហើយដែរ តែគេក៏នៅមិនទាន់ចង់បានកូន។

Nune Woranuch 
Nune Woranuch 
Nune Woranuch និងប្ដី
Nune Woranuch និងប្ដី

៤.Atichart និង Nat Myria

ប្ដីប្រពន្ធមួយគូនេះ កន្លងមក ក៏ស្វីតមិនធម្មតាដែរនៅលើបណ្ដាញសង្គម។ តែចំណាងអាពាហ៍ពិពាហ៍ជាង១០ឆ្នាំរបស់ពួកគេល្អូកល្អើននឹងគ្នា រហូតភ្លេចចង់បានកូនមកប្រលែងទៅហើយ។

Atichart និង Nat Myria
Atichart និង Nat Myria
Atichart និង Nat Myria
Atichart និង Nat Myria
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T