ចំពេលល្អណាស់! បុរសម្នាក់ បំពាក់ចិញ្ចៀនឲ្យមិត្តស្រី នៅពីមុខខ្យល់គួច

//s9.kh1.co/67/67f30d4c0583cea0b4c7b70e0cd1b334a772bfac.jpg
សង្គម

 ១៧-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

បុរសម្នាក់ បានបំពាក់ចិញ្ចៀនភ្ជាប់ពាក្យឲ្យមិត្តស្រីរបស់ខ្លួន កាលពីថ្មីៗនេះ នៅពីមុខខ្យល់គួច ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់បណ្ដាញសង្គម។

អាមេរិក៖ បុរសម្នាក់ បានបំពាក់ចិញ្ចៀនភ្ជាប់ពាក្យឲ្យមិត្តស្រីរបស់ខ្លួន កាលពីថ្មីៗនេះ នៅពីមុខខ្យល់គួច ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់បណ្ដាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Tom Bedard អាយុ២៩ឆ្នាំ និងមិត្តស្រី Raya Maday អាយុ២៦ឆ្នាំ បានធ្វើដំណើរចុងសប្ដាហ៍​អស់​រយៈពេល៦ម៉ោង ឆ្ពោះទៅកាន់រដ្ឋ Colorada ដោយសង្ឃឹមថាបានឃើញខ្យល់គួចផ្ទាល់នឹងភ្នែករបស់ពួកគេម្ដងក្នុងឆាកជីវិត។ ជាសំណាងល្អ ពួកគេទាំងពីរមិនចាំបាច់ឆែកមើលការព្យាករណ៍អាកាសធាតុឡើយ ដែលពេលទៅដល់ ក៏បានឃើញខ្យល់គួចនៅពីក្រោយពួកគេតែម្ដង ដូច្នេះលោក Tom ក៏បានទាញចិញ្ចៀនមួយវង់ និងលុតជង្គង់ចំពោះមុខមិត្តស្រីភ្លាមៗ។

យ៉ាងណាមិញ ខ្យល់គួចនៅឆ្ងាយពីពួកគេទាំងពីរណាស់ ដូច្នេះមិនបានបង្កឲ្យមានគ្រោះថ្នាក់អ្វីឡើយ ហើយចំណែកលោក Tom វិញបាននិយាយដែរថា ប្រសិនបើថ្ងៃនោះមិនបានឃើញខ្យល់គួចទេ គាត់ប្រាកដជាមានគម្រោងធ្វើដំណើរនៅសប្ដាហ៍ក្រោយៗទៀតផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
លោក Tom និងគូស្នេហ៍
លោក Tom និងគូស្នេហ៍
លោក Tom និងគូស្នេហ៍
លោក Tom និងគូស្នេហ៍

ប្រភព: Daily Mail

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T