តារាប្រុសរូបនេះ ហ៊ានប្តឹងផលិតកម្មរបស់ខ្លួន ហើយលទ្ធផលគឺ…

//s9.kh1.co/c2/c2be96d4ee0b940ee4070f8c59b1b6a26b70c00b.jpg
តារា & កម្សាន្ដ

 ១៧-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តារាចម្រៀង​ និងសម្តែង លោក Lai Guanlin បានផ្តឹង ផលិតកម្មរបស់លោហផ្ទាល់ បន្ទាប់ពីទីភ្នាក់ងារនេះថា បានលក់សិទ្ធិផ្សព្វផ្សាយរបស់លោក ដោយគ្មានការយល់ព្រម!

កូរ៉េខាងត្បូង ៖ សាលាស្រុកកណ្តាល នៅទីក្រុង Seoul បានកំណត់កាលបរិច្ឆេទ នៃបណ្តឹងរដ្ឋប្បវេណី ដែល Lai Guanlin បានប្តឹងប្រឆាំងទៅនឹងផលិតកម្ម Cube Entertainment ដើម្បីបញ្ជាក់ថា កិច្ចសន្យាផ្តាច់មុខ គឺមិនមាននោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Lai Guanlin
 Lai Guanlin

នៅថ្ងៃនេះ អ្នកតំណាង Lai Guanlin និង Cube Entertainment មិនបានចូលរួមក្នុងសវនាការនេះទេ ហើយតុលាការបានសម្រេចគាំទ្រ លោក Lai Guanlin និងបានថ្លែងថា 

  “មិនមានកិច្ចសន្យាផ្តាច់មុខ រវាង Lai Guanlin និង Cube Entertainment នោះទេ”។  

តុលាការ
Cube Entertainment
Cube Entertainment

គួរបញ្ជាក់ផងដែរថា កាលពីមុនលោក Lai Guanlin បានដាក់ពាក្យបណ្តឹង ប្រឆាំងនឹងផលិតកម្ម Cube Entertainment បន្ទាប់ពីបានចោទប្រកាន់ទីភ្នាក់ងារនេះថា បានលក់សិទ្ធិផ្សព្វផ្សាយរបស់លោក នៅក្នុងប្រទេសចិន ទៅទីភ្នាក់ងារផ្សេងទៀត ដោយគ្មានការយល់ព្រមពីលោកផ្ទាល់។

ជាក់ស្តែង នៅថ្ងៃនេះ លោក Lai Guanlin ក៏បានឈ្នះក្តីនេះ ជាស្ថាពរហើយដែរ៕

ប្រភព : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T