ច្រលំម៉ែច្រលំកូន! អ្នកណាមើលដឹងថា ៤៥ឆ្នាំបើក្មេងម្លឹងៗ

//s9.kh1.co/ec/ec8629506378544f7822f361088d09efb59ecdd1.jpg
តារា & កម្សាន្ដ

 ១៧-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

អ្នកណាមើលដឹងថា ៤៥ឆ្នាំ តារាTikTok ម្នាក់ធ្វើឲ្យអ្នកទស្សនាស្រឡាំងកាំងដោយសារតែសម្រស់ម្តាយ៤៥ឆ្នាំ។

បរទេស៖ នាពេលថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍នៅលើបណ្តាញសង្គម TikTok ដោយតារាម៉ូដែលស្រីម្នាក់បានបង្ហោះរូបភាពម្តាយមានអាយុ ៤៥ ឆ្នាំ បណ្តាលឱ្យអ្នកលេងអ៊ីនធឺណេតមានការភាន់ច្រលំដោយសារតែម្តាយមើលទៅក្មេងណាស់ រហូតដល់ស្ទើរតែមិនអាចបកស្រាយបានថាតើនរណាជាម្តាយនិងនរណាជាកូននោះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្នកទាំងពីរបានក្លាយជាប្រធានបទដ៏ក្តៅគគុក សម្រាប់អ្នកនិយមលេងអ៊ីនធឺណិតពីបន្ទាប់ពីអ្នកប្រើប្រាស់ tiktok  liza_gulyaewa អាយុ២៤ ឆ្នាំជាជនជាតិរុស្ស៊ីាបានបង្ហោះរូបម្តាយរបស់នាង ដែលធ្វើឲ្យអ្នកទស្សនាស្រឡាំងកាំងដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់ម្តាយនាងមានវ័យ៤៥ឆ្នាំ ប៉ុន្តែនាងពិតជាក្មេងខ្លាំងរហូតដល់មើលមិនដឹងថានាងជាម្តាយមានវ័យ៤៥ឆ្នាំនោះទេ ដោយគ្រប់គ្នាគិតថានាងជាបងប្អូនស្រីទៅហើយ។ 

បន្ទាប់ពីបានឃើញ រូបភាពនិងវីដេអូក្នុងបណ្ដាញសង្គម TikTokនោះហើយ គ្រប់គ្នាបានលាន់មាត់សរសើរពីសម្រស់អ្នកម្តាយវ័យ៤៥ឆ្នាំនេះជាខ្លាំង ថែមទាំងចង់ដឹងពីវិធីថែរក្សាសម្រស់ឲ្យនៅក្មេងជាងវ័យរបស់នាងទៀតផង៕

សូមទស្សនារូបភាពខាក្រោម៖

liza_gulyaewa 
liza_gulyaewa 
ម្តាយ liza_gulyaewa
ម្តាយ liza_gulyaewa
liza_gulyaewa 
liza_gulyaewa 
liza_gulyaewa 
liza_gulyaewa 
liza_gulyaewa 
liza_gulyaewa 
liza_gulyaewa
liza_gulyaewa

ប្រភព៖ khaosod

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T