រ៉ុក្កែត SpaceX ដែលផ្ទុះឆេះកាលពីលើកមុន គឺដោយសារតែមិនស្តាប់ការព្រមានពីអាជ្ញាធរថាអាកាសធាតុមិនល្អ

//s9.kh1.co/87/878080f8e7d039d8c90a70007d119bbf75c9c9fa.jpeg
បច្ចេកវិទ្យា

 ១៧-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

រ៉ុក្កែត SN8 បានបាញ់បង្ហោះដោយជោគជ័យមែន ប៉ុន្តែពេលវាចុះមកវិញគឺពោរពេញដោយអណ្តាតភ្លើង

បរទេស៖ យោងតាមឯកសារបែកធ្លាយបង្ហាញថា ក្រុមហ៊ុនអវកាសរបស់មហាសេដ្ឋី Elon Musk មិនអើពើចំពោះការព្រមានយ៉ាងតិចពីរ ពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) ថាការបាញ់រ៉ុក្កែត SN8 របស់ខ្លួនកាលពីខែធ្នូអាចមិនមានសុវត្ថិភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវេបសាយ The Verge បានឱ្យដឹងការព្រមានពី FAA ត្រូវបានផ្អែកលើកម្មវិធីអាកាសធាតុ ឬ launch-weather modelling software។

កម្មវិធីបានណែនាំថា ប្រសិនបើរ៉ុក្កែតណាមួយផ្ទុះនោះ ការរំញ័ររបស់នឹងរីកកាន់តែខ្លាំងដោយលក្ខខណ្ឌអាកាសធាតុដូចជាល្បឿនខ្យល់ ហើយអាចបង្កគ្រោះថ្នាក់ដល់ផ្ទះដែលនៅក្បែរនោះផងដែរ។

ប៉ុន្តែក្រុមហ៊ុន SpaceX បានអើពើនឹងការព្រមាន ព្រោះខ្លួនបាននិយាយថាកម្មវិធីរបស់ FAA អាចកែប្រែបានដើម្បីផ្តល់នូវលទ្ធផលប្រសើរឬអាក្រក់សម្រាប់សេណារីយ៉ូណាមួយ។

ក្រុមហ៊ុន SpaceX ក៏បាញ់បង្ហោះរ៉ុក្កែតរបស់ខ្លួន ដោយការធ្វើបែបនេះបានបំពានលើអាជ្ញាប័ណ្ណបាញ់បង្ហោះពី FAA។ ដូច្នេះហើយ រ៉ុក្កែត SN8 បានបាញ់បង្ហោះដោយជោគជ័យមែន ប៉ុន្តែពេលវាចុះមកវិញគឺពោរពេញដោយអណ្តាតភ្លើង៕

រ៉ុក្កែត SN8 បានផ្ទុះពេលចុះចត
រ៉ុក្កែត SN8 បានផ្ទុះពេលចុះចត
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T