ក្រោយបញ្ចប់កុងត្រានឹងក្រុមហ៊ុនចាស់ ពេលនេះ អែម គុណថង កំពុងត្រៀមខ្លួនប្រកួត Miss Grand Cambodia ២០២១

//s9.kh1.co/47/470a8be66d3db07338d78dfc6eb6943db5a0014c.jpg
តារា & កម្សាន្ដ

 ១៦-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកគាំទ្ររំភើបមិនស្ទើរក្រោយកញ្ញា អែម គុណថង ចូលខ្លួនមកប្រកួតក្នុងកម្មវិធី Miss grand Cambodia ២០២១ នាពេលខាងមុខនេះ។

ភ្នំពេញ៖ អតីតបេក្ខភាពលំដាក់រងទី១ក្នុងកម្មវិធីកញ្ញាឯកកម្ពុជាឆ្នាំ២០១៦ កញ្ញា អែម គុណថង បានបន្តទៅប្រកួតក្នុងកម្មវិធីលំដាប់អន្តរជាតិ Miss Earth កាលពីឆ្នាំ២០១៧។ ក្នុងអំឡុងពេលប្រកួតនាងពិតជាមានភាពលេចធ្លោ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្ដាប្រទេសផ្សេងៗជាច្រើន។ បើទោះបីនាងមិនបានជួបជាម្ចាស់ជ័យលាភី តែមានអ្នកគាំទ្រខ្មែរជាច្រើន នៅតែកោតសរសើរពីសមត្ថភាពរបស់នាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ បន្ទាប់ពីបញ្ចប់ការប្រកួតអស់ជាច្រើនឆ្នាំថ្មីៗនេះ កញ្ញា អែម គុណថង បានបញ្ចប់កុងត្រជាមួយក្រហ៊ុនចាស់ ដើម្បីធ្វើជាតារាឯករាជយមួយរូប។ បើងាកទៅមើលការងារសិល្បៈរបស់នាងវិញ ឃើញថានាងពិតជាមានការងារច្រើនគួរសម ទាក់ទងនឹងការថតម៉ូត និងថតសម្អាងការជាដើម។

តួយ៉ាង បន្ទាប់ពីក្លាយខ្លួនជាតារាឯករាជ្យមួយរយៈ ថ្មីៗនេអឮដំណឹងថា អតីតបវរកញ្ញផែនកម្ពុជា២០១៧រូបនេះ កំពុងនឹងត្រៀមខ្លួនចូលរួមប្រកួតក្នុងកម្មវិធី Miss Grand Cambodia 2021 ដែលនឹងធ្វើឡើងនាពេលខាងមុខនេះ។ ក្រោយតារាស្រីរូបនេះបង្ហើបដំណឹងមួយនេះរួចហ្វេនរបស់នាង មានក្ដីរំភើបជាខ្លាំង ដែលនាងសម្រេចចិត្តដាក់ពាក្យប្រលងក្នុងកម្មវិធី Miss Grand Cambodia 2021នេះ។ គួរបញ្ជាក់ផងដែរថាឆ្នាំនេះ កញ្ញា​ អែម គុណថង មានអាយុ ២២ឆ្នាំ មានកម្ពស់ ១.៧៣សង់ទីម៉ែត្រ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា​ អែម គុណថង
  កញ្ញា​ អែម គុណថង
  កញ្ញា​ អែម គុណថង
  កញ្ញា​ អែម គុណថង
  កញ្ញា​ អែម គុណថង
  កញ្ញា​ អែម គុណថង
  កញ្ញា​ អែម គុណថង
  កញ្ញា​ អែម គុណថង
  កញ្ញា​ អែម គុណថង
  កញ្ញា​ អែម គុណថង
  កញ្ញា​ អែម គុណថង
  កញ្ញា​ អែម គុណថង
អែម គុណថង
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T