ស្រលាញ់គ្នាចាំបាច់ប៊្រេន? Mark និង Kimberley មិនខ្វល់សម្ដីអ្នកដ៏ទៃ ដឹកដៃគ្នាទៅព្រៃបោះតង់យ៉ាងសាមញ្ញ

//s9.kh1.co/49/4935d3b0d7c2567844bf073b66c00887d7bd755d.jpg
តារា & កម្សាន្ដ

 ១៥-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មិនខ្វល់អ្នកណាថាអី Kimberley ​និង Mark Prin ដឹកដៃគ្នា ទៅបោះតង់តែពីរនាក់ធ្វើមិនដឹង។

ថៃ៖ កាលពីប៉ុន្មានថ្ងៃមុន គូស្នេហ៍រាប់ឆ្នាំរបស់ Kimberley ​និង Mark Prin ត្រូវបានវាយប្រហារដោយជនមិនស្គាល់មុខ ប្រើប្រាស់គណនីក្លែងក្លាយមួយដែលបានបង្កើតរឿងរ៉ាវឲ្យមានការច្របូកច្របល់ថាគូស្នេហ៍ ៧ឆ្នាំ របស់តារាទាំងពីដួងនេះបានបែកបាក់គ្នាហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្នុងនោះអ្នកគ្រប់គ្រងផ្ទាល់របស់ Kimberley ​ក៏បានចេញបញ្ជាក់ថាអ្នកទាំងពីរនៅតែស្រឡាញ់គ្នាខ្លាំងណាស់ ពួកគេនៅតែធម្មតា ពួកគេទាំងពីរនៅតែដើរលេងជាមួយគ្នាកាន់តែមានពេលវេលាជាមួយគ្នាច្រើនជាងមុន ដូច្នេះវាមិនពិតទាល់តែសោះ។ ទន្ទឹមនឹងនេះ គូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះ រឹតតែបន្ថែមភាពផ្អែមល្ហែមឲ្យគ្នាកាន់តែខ្លាង ដើម្បីកម្ចាត់ព័ត៌មាននៃស្នេហាដែលបែកបាក់នោះ។

ជាក់ស្ដែង ជាចុងក្រោយ Mark Prin និង Kimberley ​ កាន់តែបន្ថែមភាពផ្អែមល្ហែម ថែមទាំងមិនអើពើនឹងដំណឹងរបស់អ្នកដែលចូលចិត្តបង្វិលរឿងសរទៅជាខ្មៅនោះទេ​ ដោយពួកគេបានដឹកដៃគ្នាទៅបោះតង់នៅព្រៃមានធម្មជាតិយ៉ាងស្រស់បំព្រង បង្កើនភាពស្និតស្នាលឲ្យគ្នាតែពីរនាក់ធ្វើរំភើយ៕

សូមទស្សនារូបភាពខាងក្រោម៖

Mark Prin និង Kimberley
Mark Prin និង Kimberley
 Kimberley
 Kimberley
 Kimberley
 Kimberley
 Kimberley
 Kimberley
Mark
Mark
 Kimberley
 Kimberley

ប្រភព៖ teenee

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T