រូបភាពប៉ុន្មានសន្លឹកនេះរបស់ ឈិត សុវណ្ណបញ្ញា អាចបញ្ជាក់ថាអាយុគ្រាន់តែតួលេខប៉ុណ្ណោះ

//s9.kh1.co/7f/7fdf508cc5e1e46c362134bf87c7eab57d426c98.jpg
តារា & កម្សាន្ដ

 ១៣-មិថុនា-២០២១ ៧ល្ងាច · ៣ ឆ្នាំមុន

មិនចង់ជឿសោះថា ឈិត សុវណ្ណបញ្ញា នៅតែក្មេងជាងវ័យដដែល ទោះបីជាអាយុរាងជ្រេបន្តិចមែន មើលទៅដូចជាផែនដីកំពុងតែឈប់ ហើយរកកន្លែងវិលអញ្ចឹង។

ភ្នំពេញ៖ គិតមកទល់ពេលនេះតារាចម្រៀងសម្លេងផ្អែម ឈិត សុវណ្ណបញ្ញា បានប្រឡូកក្នុងវិថីសិល្បៈអស់រយៈពេលមិនតិចឆ្នាំនោះទេ ដោយកន្លងមកកញ្ញា បានច្រៀងបទចម្រៀងជាច្រើនបទ ដើម្បីបំពេរអារម្មណ៍អ្នកគាំទ្រជាច្រើនឲ្យមានការធូរស្បើយក្នុងចិត្តតាមរយៈបទចម្រៀងដ៏មានអត្ថន័យ និងពីរោះរណ្តំចិត្តផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ក្នុងរយៈពេលដ៏ច្រើនឆ្នាំមកនេះ កេរ្តិ៍ឈ្មោះរបស់តារាស្រីរូបនេះនៅតែដក់ជាប់ក្នុងបេះដូងអ្នកគាំទ្រដដែល ទោះបីជាពេលនេះ កញ្ញារៀងស្ងាត់បាត់មុខពីការងារសិល្បៈក៏ពិតមែន ប៉ុន្តែបើក្រឡេកមើលសម្រស់របស់ពិតជានៅតែស្អាត នៅតែខ្ញង់ដូចមុនដដែល ដោយមើលទៅហាក់បីដូចជាពេលវេលាកំពុងតែដើរថយក្រោយអញ្ចឹង។

ដោយឡែក នាពេលប៉ុន្មានថ្ងៃមុននេះ ឈិត សុវណ្ណបញ្ញា បានបង្ហោះរូបភាពថ្មីរបស់ខ្លួនទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីសម្រស់របស់ខ្លួនផងដែរ ប៉ុន្តែលើកនេះគឺគ្មានអ្វីខុសពីរាល់ដងនោះឡើយ ដោយសារតែសម្រស់របស់តារាស្រីរូបនេះ គឺនៅតែស្អាតផូរផង់ដូចមុនអញ្ចឹង តាំងសាច់មុខ និងរូបរាងគឺនៅតែតូចច្រឡឹង គួរឲ្យស្រលាញ់ខ្លាំងណាស់។

យ៉ាងណាមិញ អ្នកគាំទ្រពិតជាភ្ញាក់ផ្អើល និងមិនចង់ជឿនឹងភ្នែកចំពោះការថែរក្សាសម្រស់របស់ តារាមួយដួងនេះណាស់ ព្រោះថាអាយុកញ្ញា៣០ប្លាយទៅហើយ ប៉ុន្តែមើលទៅដូចជាមានអាយុត្រឹម២០ជាងប៉ុណ្ណោះ៕

 ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមចូលទស្សនារូបភាពខាងក្រោម៖

ឈិត សុវណ្ណបញ្
ឈិត សុវណ្ណបញ្
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា (រូបថ្មី)
ឈិត សុវណ្ណបញ្ញា (រូបថ្មី)
ឈិត សុវណ្ណបញ្ញា (រូបថ្មី)
ឈិត សុវណ្ណបញ្ញា (រូបថ្មី)
ឈិត សុវណ្ណបញ្ញា (រូបថ្មី)
ឈិត សុវណ្ណបញ្ញា (រូបថ្មី)
ឈិត សុវណ្ណបញ្ញា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T