មានអ្នកហ៊ានឲ្យថ្លៃដល់២៨លានដុល្លារ ដើម្បីបានធ្វើដំណើរជាមួយមេក្រុមហ៊ុន Amazon ទៅទីអវកាស

//s9.kh1.co/2c/2c8a27873fca0a5dfa88d095e0bbc085afe2a064.jpg
បច្ចេកវិទ្យា

 ១៣-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពីដំណើរការដេញថ្លៃអស់រយៈពេលជិតមួយខែ ការដេញថ្លៃបានឈានដល់តម្លៃក្រោម៥លានដុល្លារ ប៉ុន្តែនៅពេលដែលការដេញថ្លៃតាមអនឡាញកាលពីថ្ងៃសៅរ៍ តម្លៃបានហក់ឡើងជាង៥ដង។

បរទេស៖ មនុស្សអាថ៌កំបាំងម្នាក់ហ៊ានចំណាយដល់២៨លានដុល្លារ ដើម្បីបានធ្វើដំណើរជាមួយមេក្រុមហ៊ុន Amazon លោក Jeff Bezos សម្រាប់ការហោះហើរទៅទីអវកាសជាលើកដំបូង តាមរយៈក្រុមហ៊ុន Blue Origin របស់លោក Bezos។ អ្នកឈ្នះការដេញថ្លៃនេះបានធ្វើឡើងកាលពីថ្ងៃសៅរ៍ ហើយក្រុមហ៊ុន Blue Origin នឹងបង្ហាញអត្តសញ្ញាណអ្នកឈ្នះនៅប៉ុន្មានសប្ដាហ៍ខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំណើរការដេញថ្លៃបានទាក់ទាញច្រើនជាង១៤០ប្រទេស។ មិនតែប៉ុណ្ណោះ ក៏មានអ្នកធ្វើដំណើរទៅកាន់ទីអវកាសនៅថ្ងៃទី២០ ខែកក្កដា ចំនួនពីររូបទៀតផងដែររួមមាន លោក Mark ប្អូនប្រុសរបស់លោក Jeff Bezos និងអ្នកទេសចរម្នាក់មិនបានបញ្ចេញឈ្មោះ។

 លោក Jeff Bezos មេក្រុមហ៊ុន Amazon និងក្រុមហ៊ុនអវកាសចរណ៍ Blue Origin 
 លោក Jeff Bezos មេក្រុមហ៊ុន Amazon និងក្រុមហ៊ុនអវកាសចរណ៍ Blue Origin 

បន្ទាប់ពីដំណើរការដេញថ្លៃអស់រយៈពេលជិតមួយខែ ការដេញថ្លៃបានឈានដល់តម្លៃក្រោម៥លានដុល្លារ ប៉ុន្តែនៅពេលដែលការដេញថ្លៃតាមអនឡាញកាលពីថ្ងៃសៅរ៍ តម្លៃបានហក់ឡើងជាង៥ដង។ ក្រុមហ៊ុន Blue Origin បានបង្ហោះតាម Twitter ថា ចំនួនទឹកប្រាក់ដេញថ្លៃដែលឈ្នះនឹងត្រូវយកទៅបរិច្ចាគដល់មូលនិធិរបស់ក្រុមហ៊ុន Blue Origin គឺ Club for the Future៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T