បរទេស៖ មនុស្សអាថ៌កំបាំងម្នាក់ហ៊ានចំណាយដល់២៨លានដុល្លារ ដើម្បីបានធ្វើដំណើរជាមួយមេក្រុមហ៊ុន Amazon លោក Jeff Bezos សម្រាប់ការហោះហើរទៅទីអវកាសជាលើកដំបូង តាមរយៈក្រុមហ៊ុន Blue Origin របស់លោក Bezos។ អ្នកឈ្នះការដេញថ្លៃនេះបានធ្វើឡើងកាលពីថ្ងៃសៅរ៍ ហើយក្រុមហ៊ុន Blue Origin នឹងបង្ហាញអត្តសញ្ញាណអ្នកឈ្នះនៅប៉ុន្មានសប្ដាហ៍ខាងមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដំណើរការដេញថ្លៃបានទាក់ទាញច្រើនជាង១៤០ប្រទេស។ មិនតែប៉ុណ្ណោះ ក៏មានអ្នកធ្វើដំណើរទៅកាន់ទីអវកាសនៅថ្ងៃទី២០ ខែកក្កដា ចំនួនពីររូបទៀតផងដែររួមមាន លោក Mark ប្អូនប្រុសរបស់លោក Jeff Bezos និងអ្នកទេសចរម្នាក់មិនបានបញ្ចេញឈ្មោះ។
បន្ទាប់ពីដំណើរការដេញថ្លៃអស់រយៈពេលជិតមួយខែ ការដេញថ្លៃបានឈានដល់តម្លៃក្រោម៥លានដុល្លារ ប៉ុន្តែនៅពេលដែលការដេញថ្លៃតាមអនឡាញកាលពីថ្ងៃសៅរ៍ តម្លៃបានហក់ឡើងជាង៥ដង។ ក្រុមហ៊ុន Blue Origin បានបង្ហោះតាម Twitter ថា ចំនួនទឹកប្រាក់ដេញថ្លៃដែលឈ្នះនឹងត្រូវយកទៅបរិច្ចាគដល់មូលនិធិរបស់ក្រុមហ៊ុន Blue Origin គឺ Club for the Future៕