អ្នកណាមិនច្រណែន បើ វ៉ាន់ នីឡា មានរាង Goal ស្អាតបែបនេះ

//s9.kh1.co/f8/f8ebd3d4f3f0d0524fd1d312a1ec6e0cedcaab51.jpg
តារា & កម្សាន្ដ

 ១១-មិថុនា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

ប្រិយមិត្តក៏ដូចជាហ្វេនៗ ច្បាស់ជាបានដឹងហើយថា តារាចម្រៀង វ៉ាន់ នីឡា មិនត្រឹមតែមានសមត្ថភាពច្រៀងបានយ៉ាងពីរោះនោះទេ តែបើនិយាយពីសម្រស់ និងរូបរាងរបស់នាងវិញក៏ស្អាតមិនណយដែរ។

ភ្នំពេញ៖ ក្រោយបាត់មុខពីសិល្បៈជាច្រើនឆ្នាំ តារាចម្រៀង វ៉ាន់ នីឡា ហាក់មិនសូវអើពើជាមួយសិល្បៈទៀតនោះឡើយ ដោយនាងងាកមកប្រើជីវិតឯកជនយ៉ាងរីករាយ និងហាយសូគួរជាទីចាប់អារម្មណ៍ខ្លាំងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះទៀតសោត បើទោះបីពេលបច្ចុបប្បន្ននេះ វ៉ាន់ នីឡា ឃ្លាតឆ្ងាយខ្លាំងពីសិល្បៈពិតមែន ប៉ុន្តែនាងនៅតែទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរទៅលើរូបសម្រស់របស់នាង ពីសំណាក់ហ្វេនៗជាច្រើននៅលើបណ្ដាញសង្គមផងដែរ។

បើនិយាយពីរូបរាងរបស់ម្ចាស់បទ «មនុស្សបងធុញវិលវិញបានទេ» រូបនេះវិញ យើងឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ នាងកាន់តែស្អាតឡើងៗ ពិសេសគួបផ្សំនឹងនាងខិតខំហាត់ប្រាណថែមទៀតនោះ ទើបអាចធ្វើឲ្យរាងរបស់ វ៉ាន់ នីឡា ពេលនេះប្រែមកជាមានសាច់ដុំហាប់ណែន រឹងមាំ មើលទៅឡើង Goal តែម្ដង អ្នកណាៗឃើញក៏ប្រាថ្នាចង់បានដូចនាងដែរ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T