បាងកក៖ នៅព្រឹកថ្ងៃសុក្រនេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍ពីករណីអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំនួន ២៧នាក់បន្ថែមទៀត និងមានករណីឆ្លងថ្មីចំនួន ២,២៩០នាក់ ក្នុងរយៈពេល ២៤ ម៉ោង។ នេះបើយោងតាមប្រភពសារព័ត៌មាន Bangkok Post ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរឱ្យដឹងដែរថា ក្នុងចំណោមករណីឆ្លងថ្មីនេះ គឺមាន ២៩៤ករណី ឆ្លងចេញពីពន្ធនាគារ។ ហើយគិតមកត្រឹមថ្ងៃនេះ ថៃមានអ្នកឆ្លងកូវីដ១៩ សរុប ១៨៩,៨២៨នាក់ ស្លាប់សរុប ១,៤០២នាក់ និងជាសះស្បើយ ១៤៤,៩៩៨នាក់៕

