វីដេអូស្តែងៗ រលំអគារ ក្នុងក្រុងក្វាងជូកូរ៉េខាងត្បូង (មានវីដេអូ)

//s9.kh1.co/d4/d4013e7e5d07fc51c475329a001067f4a94bf2b2.jpg
សង្គម

 ១១-មិថុនា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

អគារកម្ពស់ ៥ ជាន់គ្រោងនឹងវាយកម្ទេចនៅក្វាងជូដួលរលំ បានកម្ទេចរថយន្ដក្រុងស៊ីវិលមួយដែលពេញទៅដោយអ្នកដំណើរ បណ្តាលឲ្យស្លាប់មនុស្ស ៩នាក់។

កូរ៉េខាងត្បូង៖ នៅថ្ងៃទី ៩ ខែមិថុនា ត្រូវបានគេរាយការណ៍មកថា អគារកម្ពស់ ៥ ជាន់ដែលគ្រោងនឹងកម្ទេចបានដួលរលំទាំងស្រុង មកខាងផ្លូវក្រុងត្រូវថយន្តមួយ មានការខូចខាតជាដំណំ ថែមទាំងបណ្តាលឲ្យមនុស្ស ៩នាក់បានបាត់បងជីវិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ឧប្បត្តិហេតុ ដែលនឹកស្មានមិនដល់នេះ បានកើតឡើងកាលពីថ្ងៃទី ៩ ខែមិថុនាវេលាម៉ោងប្រហែល ៤ និង ២២ នាទីល្ងាច នៅឯការដ្ឋានសំណង់មួយកន្លែង នៅក្នុងទីក្រុងក្វាងជូ ដែលស្ថិតនៅជាប់នឹងផ្លូវក្រុង៦ ផ្លូវក្រវ៉ាញ់ក្រុង។

ទោះយ៉ាងណា បន្ទាប់ពីហេតុការណ៍បានកើតឡើងភ្លាមៗនោះ ប៉ូលីសនិងអ្នកពន្លត់អគ្គីភ័យ បានចុះអន្តរាគម បានចាប់ផ្តើមរុករកកន្លែងខូចខាត បានរកឃើញឡានក្រុងសាធារណៈមួយ ដែលត្រូវបានបំផ្លាញទាំងស្រុង ដោយអគារដែលបាក់រលំ។

ជាអកុសល គិតត្រឹមថ្ងៃទី ១០ ខែមិថុនាក្រុមស្រាវជ្រាវនិងជួយសង្គ្រោះបានរកឃើញមនុស្សស្លាប់ ៩ នាក់ និងរបួស ៨ នាក់។ អ្នកដែលស្លាប់ទាំងនោះមានចាប់ពីស្ត្រីម្នាក់អាយុ ៦០ ឆ្នាំជាស្ត្រីម្នាក់អាយុ ៧០ ឆ្នាំក៏ដូចជាសិស្សវិទ្យាល័យទៀតផងដែរ៕

ប្រភព៖ AllKpop

សូមទស្សនាវីដេអូខាងក្រោម៖

កន្លែងកើតហេតុ
កន្លែងកើតហេតុ
កន្លែងកើតហេតុ
កន្លែងកើតហេតុ
កន្លែងកើតហេតុ
កន្លែងកើតហេតុ
វីដេអូដែលអគារបាក់រំលំ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T