បើមុខក្មេងម្លឹងៗ! ប្រាប់គេថា មិនទាន់មានកូន ក៏គេជឿ សូលីកាដែរ

//s9.kh1.co/25/25d95dffb0df00b9e8583be92b3d84da2279548c.jpg
តារា & កម្សាន្ដ

 ១១-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អាយដលនៅតែស្អាតដដែល! តារាចម្រៀង និងសម្តែង ពេជ្រ សូលីកា នៅតែរក្សាសម្រស់ស្អាតដដែល ទោះបីពេលនេះអ្នកនាងមានវ័យជ្រេបន្តិចមែនក្តី។

ភ្នំពេញ៖ តារាចម្រៀង និងសម្តែង ពេជ្រ សូលីកា បានឈានជើងចូលក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយរហូតមកទល់ពេលនេះ អ្នកនាងមានអ្នកគាំទ្រយ៉ាងច្រើនលើសលប់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ បន្ទាប់ពីភាពជោគជ័យក្នុងវិថីសិល្បៈ តារារូបនេះបានសាងគ្រួសារយ៉ាងកក់ក្តៅនាពេលកន្លងមក ប៉ុន្តែរបស់អ្នកនាង ហាក់បីដូចជានៅតែស្អាត និងក្មេងជាងវ័យដដែល​ ទោះបីជាសព្វថ្ងៃមានគ្រួសារ និងវ័យរាងជ្រេបន្តិចមែនក្តី។

ដោយឡែក នាពេលថ្មីៗនេះ ពេជ្រ សូលីកា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក បង្ហាញពីសម្រស់ធម្មជាតិរបស់ខ្លួនយ៉ាងស្រស់ស្អាត តាមទម្រង់សក់ខ្លីលើស្មា សាច់មុខសភ្លឺថ្លា និងរលោងស្រិល គួបផ្សំនឹងរូបរាងល្វត់ល្វន់មិនខុសពីពេលនោះឡើយ ដោយមើលទៅតារាស្រីរូបនេះពិតជាថែរក្សាសម្រស់បានល្អខ្លាំងមែនទែន។

យ៉ាងណាមិញ អ្នកគាំទ្រគ្រានតែបានឃើញរូបទាំងនេះហើយ ពួកគេក៏បង្ហាញពីការសរសើរមិនដាច់ពីមាត់ផងដែរ ដែលតារាស្រីរូបនេះ នៅតែរក្សាភាពស្រស់ស្អាត និងក្មេងជាងវ័យបានល្អដូច្នេះ៕

 ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមចូលទស្សនារូបភាពខាងក្រោម៖

 ពេជ្រ សូលីកា 
 ពេជ្រ សូលីកា 
 ពេជ្រ សូលីកា 
 ពេជ្រ សូលីកា 
 ពេជ្រ សូលីកា 
 ពេជ្រ សូលីកា 
 ពេជ្រ សូលីកា  (រូបថ្មី)
 ពេជ្រ សូលីកា  (រូបថ្មី)
 ពេជ្រ សូលីកា  (រូបថ្មី)
 ពេជ្រ សូលីកា (រូបថ្មី)
 ពេជ្រ សូលីកា  (រូបថ្មី)
 ពេជ្រ សូលីកា (រូបថ្មី)
ពេជ្រ សូលីកា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T