ឃើញលេងសើចចឹងទេ តែ កុសុម៉ា ស៊ិចស៊ីមិនណយដែរហ្នឹង

//s9.kh1.co/93/93e3abc02d029def4f32747d519acd207f26f61f.jpg
តារា & កម្សាន្ដ

 ១១-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ទោះបីជាសម្បុរស្រអែមបន្តិចមែន ប៉ុន្តែ សុភ័ក្រ កុសុម៉ា បង្ហាញភាពស៊ិចស៊ីរបស់ខ្លួនក្នុងឈុតប៊ីគីនីមួយឈុតនេះ ក៏ពិតជាស្រស់ស្អាត និងទទួលបានការសរសើរពីហ្វេនៗច្រើនផងដែរ។

កោះកុង៖ បើនិយាយដល់ឈ្មោះ តារាចម្រៀងនិងជាពិធីការិនី កញ្ញា សុភ័ក្រ កុសុម៉ា ប្រិយមិត្តដែលជាហ្វេនៗប្រាកដជាបានជ្រាបរួចមកហើយថា ទោះបីជាតារាស្រីរូបនេះមានសម្បុរស្រអែមបន្តិចមែន ប៉ុន្តែបើងាកមកមើលរាល់ការលេងខ្លួនរបស់នាង គឺតែងតែមានជាមួយនឹងស្ទាយ៍ប្លែកៗ ស្រស់ស្អាតគួរជាទីចាប់អារម្មណ៍ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ សុភ័ក្រ កុសុម៉ា ក៏ទើបតែបានយកពេលទំនេរ ទៅលំហែកាយ លើទឹកដីកោះស្ដេចនៃខេត្តកោះកុងជាមួយគ្រួសារយ៉ាងរីករាយ។ ក្នុងនោះទៀតសោត នាងក៏បានបង្អួតសម្រស់នៅតាមមាត់ឆ្នេរ ជាមួយនឹងឈុតប៊ីគីនីបញ្ចេញសាច់យ៉ាងចាស់ដៃ មើលទៅមួយឈុតនេះ កុសុម៉ា ពិតជាស៊ិចស៊ីនិងស្រស់ស្អាតខ្លាំងមិនណយ។

យ៉ាងណាមិញ តាមរយៈរូបភាពដែលតារាស្រីរូបនេះ បានបង្ហោះនៅលើបណ្ដាញសង្គម យើងឃើញថា មានហ្វេនៗបានចូលទៅចុច Like ជាច្រើនរាប់សិបនាក់ និងបានខមិនសរសើរអំពីរូបរាងដ៏ស្រស់ស្អាតរបស់នាងជាហូរហែផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
រូបថ្មី សុភ័ក្រ កុសុម៉ា
រូបថ្មី សុភ័ក្រ កុសុម៉ា
រូបថ្មី សុភ័ក្រ កុសុម៉ា
រូបថ្មី សុភ័ក្រ កុសុម៉ា
រូបថ្មី សុភ័ក្រ កុសុម៉ា
រូបថ្មី សុភ័ក្រ កុសុម៉ា
រូបថ្មី សុភ័ក្រ កុសុម៉ា
រូបថ្មី សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T