ឃើញរូបមួយសន្លឹកនេះហើយ ទើបដឹងថា គ្រួសារខាត់ សុឃីម តស៊ូកម្រិតណា ទើបបានដូចសព្វថ្ងៃ

00:0000:00
//s9.kh1.co/49/490b4f4b3ccca9ce11e0ed0d6c9f00aba318ff05.jpg
តារា & កម្សាន្ដ

 ១១-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ត្រឹមជាកូន គ្រូភ្លេងម្នាក់សោះ ពេលនេះ ក្រុមគ្រួសារត្រកូលខាត់ រីកមុខ ក្នុងសង្គមគេឯងស្គាល់គ្រប់គ្នា ព្រោះតែផ្តើមចេញពី រូបសន្លឹកនេះ

រាជធានីភ្នំពេញ ៖ មហាជនខ្មែរ ផ្ទុះការកោតសរសើរខ្លាំងណាស់ ពីជីវិតតស៊ូរបស់គ្រួសារ ត្រកូលខាត់ ពោលគឺ គ្រួសារតារាចម្រៀងបុរាណ អ្នកនាង ខាត់ សុឃីម ដែលត្រូវដឹងថា ឪពុកជា មេគ្រូភ្លេងធំ បង្រៀនកូនៗទាំងអស់ រហូតដល់ចេះចាំ លេងគ្រប់ឧបករណ៍ភ្លេងបុរាណបាន គ្រប់ៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ទោះបីជាជីវិភាពមិនធូធារខ្លាំងក្តី តែ ដោយសារគុណបុណ្យ ពីការបង្ហាត់បង្រៀនកូនៗឲ្យចាំដឹង ឧបករណ៍ភ្លេងបុរាណ ជាក់ច្បាស់ស្ទើរគ្រប់គ្នានេះហើយ ទើបធ្វើឲ្យគ្រួសារ ត្រកូលខាត់ មានមុខមាត់ ត្រូវសង្គមទទួលស្គាល់ ទៅណាមកណា ត្រូវគេឯងស្គាល់ ហើយថែមទាំង មានជីវភាពសែនធូរធារ មានផ្ទះ មានដី ស្ទើរគ្រប់កន្លែង ជាពិសេស តំបន់ជុំវិញ ភ្នំប្រសិទ្ធ។

គួរបញ្ជាក់ថា ថ្មីៗនេះ ក្រោយពេល ឪពុកចែកឋានទៅបានមួយរយៈពេលហើយនោះ អ្នកនាង ខាត់ សុឃីម បានទម្លាយរូបភាពមួយសន្លឹក ដែលក្នុងនោះ មានបងប្អូនទាំងអស់គ្នា ព្រមទាំងលោកឪពុក ហាក់បង្កើតជាវង់ភ្លេងបុរាណមួយ។ ឃើញរូបភាពនេះហើយ ធ្វើឲ្យអ្នកគាំទ្រ របស់ខ្លួន ដឹងយ៉ាងច្បាស់ថា ទម្រាំទទួលអ្វីជាសព្វថ្ងៃនេះ ជីវិតគ្រួសារធំមួយនេះ តស៊ូប្រឹងប្រែង ជាមួយគ្នា ដល់កម្រិតណា ជាពិសេសលោកឪពុក ដែលអាចចិញ្ចឹមមើលថែ កូនៗទាំង៧របស់ខ្លួន យ៉ាងល្អៗ ដើរដោយគន្លងធម៌ គ្មានម្នាក់ណាមិនកើតឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អ្នកនាង ខាត់ សុឃីម
អ្នកនាង ខាត់ សុឃីម
អ្នកនាង ខាត់ សុឃីម
អ្នកនាង ខាត់ សុឃីម
ម្តាយ ឪពុករបស់ អ្នកនាង ខាត់ សុឃីម (កាលឪពុកនៅរស់)
ម្តាយ ឪពុករបស់ អ្នកនាង ខាត់ សុឃីម (កាលឪពុកនៅរស់)
រូបភាពបងប្អូនជុំគ្នា របស់គ្រួសារត្រកូលខាត់
រូបភាពបងប្អូនជុំគ្នា របស់គ្រួសារត្រកូលខាត់
រូបភាពបងប្អូន៥នាក់ ចេះលេងឧបករណ៍ភ្លេង កាលនៅក្មេង
រូបភាពបងប្អូន៥នាក់ ចេះលេងឧបករណ៍ភ្លេង កាលនៅក្មេង
រូបភាព
រូបភាព
ខាត់ សុឃីម
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T