រាជធានីភ្នំពេញ ៖ មហាជន ហួសចិត្តនិយាយលែងចេញ គេគ្រប់គ្នានាំគ្នាខ្លាចកូវីដ ដល់ថ្នាក់មិនហ៊ានទៅក្បែរ មណ្ឌលព្យបាលកូវីដ តែផ្ទុយទៅវិញ ចោរចិត្តសឿងម្នាក់នេះ ក្លាហានខ្លាំង ដល់ថ្នាក់ ចូលទៅលួចទូរស័ព្ទ អ្នកជំងឺដល់ក្នុងមណ្ឌលព្យាបាលតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ចោរនេះ ត្រូវបានសមត្ថកិច្ចចាប់បាន ដោយធ្វើការលួច សម្រេច២លើករួចមកហើយ ភ្លាមនោះ គ្រូពេទ្យជំនាញបាន ធ្វើតេស្តឲ្យជន សង្ស័យរូបនោះ តែហេងវិញ ដែលតេស្តឃើញលទ្ធផលអវិជ្ជមាន។
គួរបញ្ជាក់ថា នេះបើយោងតាម លោក តុប ពន្លក គ្រូពេទ្យជួរមុខ ប្រចាំការនៅវិទ្យាល័យជម្ពូវ័ន បានរៀបរាប់ដូច្នេះថា
ថ្ងៃនេះខ្ញុំបានយកសំណាកជូន មហាចោរ ដែលមានចិត្តក្លាហានចូលលួចទូរស័ព្ទរបស់អ្នកជំងឺ COVID-19 បានសំរេច២លើក នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩វិទ្យាល័យជម្ពូវ័ន ប៉ុន្តែជាអកុសល ត្រូវបាននរគបាលប៉ុសន្តិ៍ចាប់បានហើយយកមកសួរនាំនិងចាត់ការណ៍តាមនិតិ្តវិធីច្បាប់៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

