អស្ចារ្យណាស់! ព្រាប សុវត្ថិ ត្រូវបានជប៉ុន ជ្រើសរើសតំណាង​កម្ពុជា​ចូល​ក្នុង​កម្មវិធីមួយ ​ប្រជុំ​សុទ្ធ​កំពូល​តារា​អាស៊ាន

00:0000:00
//s9.kh1.co/22/2229211e9327a8449e398154ed0587be19954671.jpg
តារា & កម្សាន្ដ

 ១០-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អស្ចារ្យណាស់! លោក ព្រាប សុវត្ថិ ត្រូវបានជប៉ុន ជ្រើសរើស តំណាង​កម្ពុជា​ចូល​ក្នុង​កម្មវិធី​មួយ​ប្រជុំ​សុទ្ធ​កំពូល​តារា​អាស៊ាន

កម្សាន្ត៖ កាលពីថ្មីៗនេះ តាមរយៈការបង្ហោះរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ជប៉ុនបានរៀបចំនូវកម្មវិធី មហោស្រពតន្ត្រី ជប៉ុន- អាស៊ាន ដែលមានវត្តមានតារាជាច្រើនរូបមកពីប្រទេសជប៉ុន និងប្រទេសសមាជិកអាស៊ានផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ពិតជាមោទកភាពមួយដែល តារាចម្រៀង នឹងបង្ហាញខ្លួនតំណាងឱ្យកម្ពុជានោះ គឺតារាចម្រៀងប្រចាំផលិតកម្ម Galaxy លោក ព្រាប សុវត្ថិ នឹងចូលរួមនៅកម្មវិធីដែលជាគំនិតផ្តួចផ្តើមឡើងរបស់ជប៉ុន។

កម្មវីធីមហោស្រពតន្ត្រី ជប៉ុន- អាស៊ានេះ ត្រូវបានរៀបចំ ដើម្បីរឹតចំណងទំនាក់ទំនងរវាងប្រទេសនិង ប្រទេស ជាពិសេសគឺចំណងមិត្តភាពរវាង ប្រជាជនជប៉ុន និង ប្រជាជន តែម្តង។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះ នឹងត្រូវប្រពឹត្តិទៅ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ តាមរយៈឆាណែលយូធូប។

អាស្រ័យដូចនេះ លោកអ្នកអាចតាមដានទស្សនានូវកម្មវិធីមហោស្រពតន្រ្តីនេះបាន តាមរយៈ Link យូធូបខាងក្រោម៕

ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
តារាចម្រៀងជប៉ុន- អាស៊ាន
តារាចម្រៀងជប៉ុន- អាស៊ាន
វីដេអូកម្មវិធីមហោស្រពតន្ត្រី
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/94/94d1b0a47415d663ea8fc323b9f47238a3e97093.jpg

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

 ០១-ឧសភា-២០២៤ 
 ៤ល្ងាច · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T