អូស្រ្តាលី៖ អ្នកវិទ្យាសាស្ត្រនៅអូស្ត្រាលីបានដាក់ដាយណូស័រប្រភេទថ្មីមួយ ដែលត្រូវបានរកឃើញនៅឆ្នាំ2007 ថាជាប្រភេទសត្វដែលធំជាងគេមិនធ្លាប់មាននៅទ្វីបនេះ។

ដាយណូស័រ Australotitan cooperensis ឬ “the southern titan” គឺស្ថិតក្នុងចំណោមដាយណូស័រធំជាងគេទាំង15 ដែលត្រូវបានរកឃើញនៅទូទាំងពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមអ្នកជំនាញបាននិយាយថា titanosaur អាចមានកម្ពស់រហូតដល់6.5m និងបណ្តោយ30m ឬមានប្រវែងស្មើនឹងទីលានបាល់បោះមួយ។

គ្រោងឆ្អឹងរបស់វាត្រូវបានគេរកឃើញដំបូង នៅកសិដ្ឋានមួយនៅភាគនិរតីនៃរដ្ឋ Queensland។

ក្រុមអ្នកជំនាញខាងផូស៊ីល ឬ Palaeontologists បានធ្វើការអស់រយៈពេលមួយទសវត្សរ៍កន្លងមក ដើម្បីកំណត់អត្តសញ្ញាណដាយណូស័រមួយនេះ ដោយប្រៀបធៀបឆ្អឹងរបស់វាទៅនឹងពពួកសត្វដាយណូស័រ sauropods ដែលជាពពួកដាយណូស័រស៊ីរុក្ខជាតិ មានទំហំធំ មានក្បាលតូច កវែង កន្ទុយវែង និងមានជើងធំៗដូចជាសសរ។

រូបគំនូររបស់ Australotitan

ក្រុមអ្នកស្រាវជ្រាវបានដាក់រហស្សនាមដាយណូស័រនេះថា Cooper តាមឈ្មោះតំបន់ក្បែរនោះដែលវាត្រូវបានរកឃើញ ឈ្មោះថា Cooper Creek។

ដំណើរការនៃការកំណត់អត្តសញ្ញាណមានរយៈពេលយូរ ដោយសារតែឆ្អឹងនិងទំហំរបស់វា និងស្ថានភាពពុកផុយផងដែរ៕

ឆ្អឹងរបស់វា (ប្រភព៖ QUEENSLAND MUSEUM)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]