អ្នកវិទ្យាសាស្ត្ររកឃើញប្រភេទដាយណូស័រថ្មី ដែលធំជាងគេបង្អស់ នៅប្រទេសអូស្ត្រាលី

//s9.kh1.co/ed/edfab3baadd18954c18181ab31ad989e5de09d42.jpg
បច្ចេកវិទ្យា

 ០៩-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

គ្រោងឆ្អឹងរបស់វាត្រូវបានគេរកឃើញដំបូង នៅកសិដ្ឋានមួយនៅភាគនិរតីនៃរដ្ឋ Queensland

អូស្រ្តាលី៖ អ្នកវិទ្យាសាស្ត្រនៅអូស្ត្រាលីបានដាក់ដាយណូស័រប្រភេទថ្មីមួយ ដែលត្រូវបានរកឃើញនៅឆ្នាំ2007 ថាជាប្រភេទសត្វដែលធំជាងគេមិនធ្លាប់មាននៅទ្វីបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដាយណូស័រ Australotitan cooperensis ឬ “the southern titan” គឺស្ថិតក្នុងចំណោមដាយណូស័រធំជាងគេទាំង15 ដែលត្រូវបានរកឃើញនៅទូទាំងពិភពលោក។

ក្រុមអ្នកជំនាញបាននិយាយថា titanosaur អាចមានកម្ពស់រហូតដល់6.5m និងបណ្តោយ30m ឬមានប្រវែងស្មើនឹងទីលានបាល់បោះមួយ។

គ្រោងឆ្អឹងរបស់វាត្រូវបានគេរកឃើញដំបូង នៅកសិដ្ឋានមួយនៅភាគនិរតីនៃរដ្ឋ Queensland។

ក្រុមអ្នកជំនាញខាងផូស៊ីល ឬ Palaeontologists បានធ្វើការអស់រយៈពេលមួយទសវត្សរ៍កន្លងមក ដើម្បីកំណត់អត្តសញ្ញាណដាយណូស័រមួយនេះ ដោយប្រៀបធៀបឆ្អឹងរបស់វាទៅនឹងពពួកសត្វដាយណូស័រ sauropods ដែលជាពពួកដាយណូស័រស៊ីរុក្ខជាតិ មានទំហំធំ មានក្បាលតូច កវែង កន្ទុយវែង និងមានជើងធំៗដូចជាសសរ។

រូបគំនូររបស់ Australotitan
រូបគំនូររបស់ Australotitan

ក្រុមអ្នកស្រាវជ្រាវបានដាក់រហស្សនាមដាយណូស័រនេះថា Cooper តាមឈ្មោះតំបន់ក្បែរនោះដែលវាត្រូវបានរកឃើញ ឈ្មោះថា Cooper Creek។

ដំណើរការនៃការកំណត់អត្តសញ្ញាណមានរយៈពេលយូរ ដោយសារតែឆ្អឹងនិងទំហំរបស់វា និងស្ថានភាពពុកផុយផងដែរ៕

ឆ្អឹងរបស់វា (ប្រភព៖ QUEENSLAND MUSEUM)
ឆ្អឹងរបស់វា (ប្រភព៖ QUEENSLAND MUSEUM)
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T