ស្ងាត់មួយរយៈ! Taew មកវិញដាក់មួយឃ្លីប កន្រ្តាក់អារម្មណ៍ហ្វេនតែម្ដង(មានវីដេអូ)

//s9.kh1.co/b7/b70c1323b86825e9dc21cdc504c943265aa6d440.jpg
តារា & កម្សាន្ដ

 ០៨-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មិនឲ្យហ្វេនអផ្សុក Taew Natapohn ចេញមកបង្ហាញក្បាច់រាំកន្ដ្រាក់អារម្មណ៍ហ្វេនតែម្ដង។

ថៃ៖ ជាការពិតណាស់ Taew Natapohn ដែលមហាជនគ្រប់គ្នាស្គាល់ថា ជាតារាសម្ដែងដ៏មានប្រជាប្រិយភាព ក្នុងវិស័យសិល្បៈ ព្រមទាំងជានារីម្នាក់ដែលតែងតែរួចផុតពីជំងឺកូវីដ១៩ រហូតគេផ្ដល់ងារឱ្យថាព្រះម៉ែនាគីទៀតផង។ យ៉ាងណាមិញ ក្រោយស្ងាត់មួយរយៈ នាងបានចេញមកបង្ហាញក្បាច់រាំតាមរយៈបណ្ដាញសង្គម TikTok រហូតដល់នាងត្រូវបានគេសរសើរថាជាតារា Tik Tokទៀតផង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាសម្ដែងស្រី ដែលពោពេញទៅដោយទេពកោសល្យ នាង Taew Natapohn ក៏មានជំនាញរាំយ៉ាងពូកែផងដែរ​ និងតែងតែបានបង្ហោះជារឿយៗ នៅលើបណ្តាញសង្គម ចែកចាយទៅកាន់ហ្វេនៗរបស់នាងផងដែរ។ ជាក់ស្តែងកាលពីថ្មីៗនេះ តារាស្រីរូបនេះ​បានបង្ហោះវីដេអូ ឃ្លីបខ្លីប៉ុន្មានវីនាទីនៅក្នុងបណ្ដាញសង្គម TikTok ជាមួយការតុបតែងខ្លួនពិតជាស្រស់ស្អាតខ្លាំង ក្នុងឈុតខៀវស្រស់ បូករួមនឹងការបង្ហាញក្បាច់រាំយ៉ាងរស់រវើក ដែលធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាខ្លាំង។

ក្រោយពីបានឃើញ វីដេអូរបស់ តារាស្រីស្រស់រូបនេះ ពិតជាលេចធ្លោខ្លាំង ជាមួយកាយវិការយា៉ងសម ពិតជាស៊ីគ្នាខ្លាំងជាមួយចង្វាក់ភ្លេង អ្វីកាន់តែពិសេសជាងនេះទៅទៀតនោះ គឺថាឈុតខៀវស្រស់ដែលនាងបានស្លៀកមួយនេះ បានធ្វើឲ្យនាងកាន់តែស្រស់ស្អាតខ្លាំង៕

សូមទស្សនារូបភាពខាងក្រោម៖

Taew Natapohn 
Taew Natapohn 
Taew Natapohn 
Taew Natapohn 
Taew Natapohn 
Taew Natapohn 
Taew Natapohn 
Taew Natapohn 
Taew Natapohn 
Taew Natapohn 
វីដេអូឃ្លីប Taew Natapohn 
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T