បញ្ហា៤យ៉ាង​ បន្ទាប់ពីរៀប​ការ​ ដែល​តម្រូវឱ្យ ប្តីប្រពន្ធចេះរួម សហការគ្នា ​ដោះ​ស្រាយ

//s9.kh1.co/81/8159470fb9db573420f7ef5b2e48c0a466b15607.jpg
នារី

 ០៨-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

បញ្ហាទាំងនេះហើយ ដែលតែងតែកើតមានឡើង នៅក្នុងជីវិតអាពាហ៍ពិពាហ៍ តែតម្រូវឱ្យប្តីប្រពន្ធ ចេះស្វែងរកដំណោះស្រាយ មកដោះស្រាយជាមួយគ្នា ដោយស្ងប់ស្ងាត់។

យល់ដឹង៖ ពាក្យថាជីវិតគូ គឺជៀសមិនផុតឡើយ ពីការកើតមានបញ្ហា ឬការឈ្លោះប្រកែកគ្នា ប៉ុន្តែអ្វីដែលសំខាន់នោះ គឺមនុស្សពីរនាក់ ដែលជា​ប្តីប្រពន្ធគិតថា តើនឹងដោះស្រាយបញ្ហា ទាំងអស់នោះ ជាមួយគ្នាបាន ដោយរបៀបណា? ​ដូច្នេះហើយ  អ្វីដែលសំខាន់ខ្លាំងនោះ គឺមនុស្សពីរនាក់ ដែលរួមរស់ជាមួយគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រាល់បញ្ហាដែលកើតមាន នៅក្នុងជីវិតអាពាហ៍ពាហ៍ គឺវាតែងតែតម្រូវឱ្យ មនុស្សពីរនាក់ ចេះស្វែងរកដំណោះស្រាយជាមួយគ្នា ដោយស្ងៀមស្ងាត់ មិនមែនយកបញ្ហាទាំងនោះ ទៅពិភាក្សា ឬធ្វើឱ្យបញ្ហា រវាងមនុស្សពីរនាក់នោះ ក្លាយទៅជាបញ្ហាធំ ដែលដឹងលឺដល់គ្រួសារទាំងសង ខាងនោះទេ។

បញ្ហាទាំង៤យ៉ាង នៅក្នុងជីវិតអាពាហ៍ពិពាហ៍ តែតម្រូវឱ្យប្តីប្រពន្ធចេះដោះស្រាយ ដោយស្ងប់ស្ងាត់ជាមួយគ្នា៖

១. ពេលនរណាម្នាក់សាងកំហុសអ្វីមួយឡើងមក

រូបតំណាង
រូបតំណាង

ការកែប្រែកំហុសគ្នា គឺជាគន្លឹះ និងវិធីសាស្រ្តមួយ ដែលសំខាន់បំផុត ដែលអាចជួយដោះស្រាយ នៅពេលដែលនរណាម្នាក់ បានសាងកំហុសអ្វីមួយ ឡើងមក។ ព្រោះការចេះ កែប្រែកំហុសរបស់គ្នា ដោយមិនស្តីបន្ទោស ឬចាំតែទម្លាក់កំហុសឱ្យគ្នានោះ​ហើយ ទើបធ្វើឱ្យមនុស្សពីរនាក់ អាចបន្តក្នុងការរស់នៅជាមួយគ្នា បានយ៉ាងសុខសាន្ត។

២. បញ្ហាសេដ្ឋកិច្ច

រូបតំណាង
រូបតំណាង

សេដ្ឋកិច្ចនៅក្នុងគ្រួសារ វាក៏ជារឿងមួយ ដែលអាចធ្វើឱ្យ ជីវិតអាពាហ៍ពិពាហ៍ មានបញ្ហារវាងគ្នាខ្លាំងដែរ។ ដូច្នេះហើយ ប្តីប្រពន្ធគ្រប់រូប គួរតែមានដំណោះស្រាយ ជាមួយគ្នាដោយសន្តិវិធី និងមានការពិភាក្សា ស្វែងរកដំណោះស្រាយ ណាមួយដែលត្រឹមត្រូវ​ មិនមែនជាការឡូឡា ឬទម្លាក់កំហុស ឱ្យគ្នាទៅវិញទៅមកនោះទេ។

៣. គ្មានពេលវេលាផ្តល់ឱ្យគ្នា

រូបតំណាង
រូបតំណាង

ជីវិតប្តីប្រពន្ធ គឺជៀសមិនផុតឡើយ ពីការគ្មានពេលវេលាផ្តល់ឱ្យគ្នា ដោយសារតែម្នាក់ៗ មានទំនួលខុសត្រូវ កាន់តែច្រើន នៅក្នុងការគ្រប់គ្រងគ្រួសារ ដែលធ្វើឱ្យមនុស្សពីរនាក់ មិនអាចមាន ពេលវេលាគ្រប់គ្រាន់ ក្នុងការផ្តល់ភាពផ្អែមល្អែម ឱ្យគ្នាទៅវិញទៅមក។ ដូចជាពេល ដែលនៅជាសង្សារនឹងគ្នា ដូច្នេះហើយ មនុស្សពីរនាក់ដែលជា​ គូស្វាមីភិរិយា គឺគួរ​តែ​ពិភាក្សាគ្នា និង​ព្យាយាមចេះយោគយល់ពីគ្នា ឲ្យបាន​ច្រើន​បន្តិច​។

៤. អន់ចិត្តជាមួយគ្នា

រូបតំណាង
រូបតំណាង

ការអន់ចិត្តជាមួយគ្នា វាជារឿងធម្មតាទៅហើយ ដែលមនុស្សពីរនាក់ស្រលាញ់គ្នា តែងតែមានចំពោះគ្នា។ ដូច្នេះហើយ ដើម្បីកុំឱ្យបញ្ហា ដែលកើតមានឡើង នៅក្នុងជីវិតអាពាហ៍ពិពាហ៍កាន់តែធំ មនុស្សពីរនាក់ត្រូវ រកពេលវេលាដើម្បីនិយាយគ្នា ហើយកុំសោះអង្គើយដាក់គ្នា ឬលាក់បាំងអារម្មណ៍ ចំពោះគ្នាឱ្យសោះ នោះបញ្ហាទាំងអស់នោះ ច្បាស់ជាអាចដោះស្រាយបាន ដោយស្ងប់ស្ងាត់ ជាមិនខាន៕

ប្រភពphunuvagiadinh

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T