ឥឡូវនេះ កម្មវិធី PayWay Mobile មាននៅលើ iOS ហើយ!

//s9.kh1.co/35/35c4985510f82362ede5739ad12862b3e6bbdd75.jpg
សង្គម

 ០៨-មិថុនា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

ធនាគារ ABA សូមប្រកាសដាក់ឲ្យដំណើរការកម្មវិធី PayWay Mobile នៅលើប្រព័ន្ធប្រតិបត្តិការ iOS។ បន្ថែមពីលើកម្មវិធីដែលមានស្រាប់សម្រាប់ទូរស័ព្ទ Android ការដំឡើងសមត្ថភាពនេះ អនុញ្ញាតឲ្យអ្នកប្រើទូរស័ព្ទ iPhone អាចចាប់ផ្តើមទទួលការទូទាត់បែបឌីជីថលបានភ្លាមៗ សម្រាប់អាជីវកម្ម ឬការលក់ដូររបស់ខ្លួន ជាប្រាក់រៀល និងប្រាក់ដុល្លារ តាមរយៈទូរស័ព្ទស្មាតហ្វូន។ អ្វីដែលត្រូវការ គឺគណនី ABA1 មានដំណេីរការ ហើយបន្ទាប់ពីបេីកដំណើរការតាមជំហានងាយ អាជីវករ ឬអ្នកលក់ដូរអាចចាប់ផ្តើមបង្កើតកូដ QR សម្រាប់អតិថិជនស្គែនបង់លុយបានភ្លាមៗ។

ភ្នំពេញ៖ ធនាគារ ABA សូមប្រកាសដាក់ឲ្យដំណើរការកម្មវិធី PayWay Mobile នៅលើប្រព័ន្ធប្រតិបត្តិការ iOS។ បន្ថែមពីលើកម្មវិធីដែលមានស្រាប់សម្រាប់ទូរស័ព្ទ Android ការដំឡើងសមត្ថភាពនេះ អនុញ្ញាតឲ្យអ្នកប្រើទូរស័ព្ទ iPhone អាចចាប់ផ្តើមទទួលការទូទាត់បែបឌីជីថលបានភ្លាមៗ សម្រាប់អាជីវកម្ម ឬការលក់ដូររបស់ខ្លួន ជាប្រាក់រៀល និងប្រាក់ដុល្លារ តាមរយៈទូរស័ព្ទស្មាតហ្វូន។ អ្វីដែលត្រូវការ គឺគណនី ABA* មានដំណេីរការ ហើយបន្ទាប់ពីបេីកដំណើរការតាមជំហានងាយ អាជីវករ ឬអ្នកលក់ដូរអាចចាប់ផ្តើមបង្កើតកូដ QR សម្រាប់អតិថិជនស្គែនបង់លុយបានភ្លាមៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធី PayWay Mobile មាននៅលើ iOS ហើយ
កម្មវិធី PayWay Mobile មាននៅលើ iOS ហើយ

ពាណិជ្ជករអាចប្រើកម្មវិធី PayWay Mobile ដើម្បីត្រួតពិនិត្យការលក់ដូរក្នុងចន្លោះពេលណាមួយបានភ្លាមៗ មើលប្រវត្តិប្រតិបត្តិការ និងផ្ញើវិក្កយបត្រអេឡិកត្រូនិកទៅឲ្យអ្នកលក់បានយ៉ាងងាយស្រួល។ អ្នកដែលកំពុងប្រើកម្មវិធី PayWay Mobile នៅលើទូរស័ព្ទ Android នាពេលបច្ចុប្បន្ន និងមានបំណងចង់ប្តូរទៅប្រើទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិ្កការ iOS វិញ អាចប្តូរ បានយ៉ាងងាយស្រួលដោយមិនចាំបាច់ចុះឈ្មោះបន្ថែមទៀតឡើយ៖

- ដោនឡូត និងបើកដំណើរការកម្មវិធី PayWay Mobile នៅលើទូរស័ព្ទ iPhone របស់អ្នក

- ចុះឈ្មោះជាមួយនឹងឈ្មោះបើកចូលប្រើ (username) និងពាក្យសម្ងាត់ (password) របស់អ្នកដែលបានបង្កើតសម្រាប់ទូរស័ព្ទ Android របស់អ្នកពីមុន

- ផ្ទៀងផ្ទាត់ដោយប្រើលេខសម្ងាត់ OTP ដែលទទួលបានតាមសារ SMS**។

* ប្រសិនបើអ្នកមិនទាន់មានកម្មវិធី ABA Mobile អ្នកអាចបើក គណនីដំបូង  របស់អ្នកតាមរយៈ ABA Mobile ដោយដោនឡូតឥឡូវនេះ។

** នៅពេលបើកចូលទូរស័ព្ទថ្មី អ្នកនឹងត្រូវបេីកចេញដោយស្វ័យប្រវត្តិពីទូរស័ព្ទដែលកំពុងប្រើ។

កម្មវិធី PayWay Mobile ជា «មធ្យោបាយទូទាត់ចល័ត» (mPOS) ដើម្បីឲ្យអាជីវករ ឬអ្នកលក់ដូរ ទទួលទូទាត់ប្រាក់ពីអតិថិជនរបស់ខ្លួនបានយ៉ាងងាយស្រួល។ កម្មវិធីនេះ ឥតគិតថ្លៃសេវា និងស័ក្តិសមនឹងអាជីកម្មផ្សេងៗជាច្រើន ដូចជា ហាងកាហ្វេ ហាងថែសម្ផស្ស អាជីវកម្មអនឡាញ អាជីវកម្មផ្តល់សេវា និងអាជីវកម្មផ្សេងៗជាច្រើនទៀត។

កម្មវិធី PayWay Mobile ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ ក្នុងការគាំទ្រដល់អាជីវកម្មក្នុងស្រុកក្នុងការប្រមូលការទូទាត់បែបឌីជីថល និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋកម្ពុជាធ្វើការទូទាត់បែបឌីជីថល ជំនួសសាច់ប្រាក់សុទ្ធ ។

ចុច ត្រង់នេះ ​ដើម្បីដឹងបន្ថែមអំពីកម្មវិធី PayWay Mobile និងអត្ថប្រយោជន៍សម្រាប់អាជីវកម្មរបស់អ្នក។ សម្រាប់ចម្ងល់នានា លោកអ្នកអាចទាក់មកកាន់ធនាគារបានគ្រប់ពេល តាមលេខ 023 225 333 ឬឆាតតាម ផេក Facebook (ABA Bank) ឬវិបសាយរបស់ធនាគារ៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T