សាលាហាមឃាត់មិនឲ្យស្លៀកខោខ្លី ស្រាប់តែសិស្សប្រុសនេះ ស្លៀតសំពត់ខ្លីទៅរៀនវិញ

//s9.kh1.co/41/41da28ffde3de86a14c1bbfdc5090589f03d9585.jpg
សង្គម

 ០៨-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

យុវជនម្នាក់ បានសម្រេចចិត្តខ្ចីសំពត់របស់ប្អូនស្រីអាយុ១២ឆ្នាំស្លៀកទៅរៀន បន្ទាប់ពីខាងសាលារៀន បណ្ដេញឲ្យទៅផ្ទះវិញ នៅពេលដែលគេស្លៀកខោខ្លី។

ស្កុតឡែន៖ យុវជនម្នាក់ បានសម្រេចចិត្តខ្ចីសំពត់របស់ប្អូនស្រីអាយុ១២ឆ្នាំស្លៀកទៅរៀន បន្ទាប់ពីខាងសាលារៀន បណ្ដេញឲ្យទៅផ្ទះវិញ នៅពេលដែលគេស្លៀកខោខ្លី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សិស្សប្រុសរូបនេះ មានឈ្មោះថា Shane Richardson អាយុ១៦ឆ្នាំ ហើយមូលហេតុដែលសាលារៀនបណ្ដាញ គឺដោយសារតែការស្លៀកខោខ្លី ប្រឆាំងទៅនឹងច្បាប់របស់សាលារៀន ដែលតាមច្បាប់សិស្សប្រុស ត្រូវស្លៀកខោជើងវែង និងសិស្សស្រីវិញ ត្រូវស្លៀកសំពត់ខ្លី។

យោងតាមសម្ដីរបស់យុវជន Shane បានរៀបរាប់ឲ្យខាងសារព័ត៌មានដឹងថា អាកាសធាតុក្ដៅខ្លាំងមែនទែន ដែលត្រូវស្លៀកខោជើងវែង។ ហើយក្នុងថ្នាក់រៀន មិនមានម៉ាស៊ីនត្រជាក់បើកឡើយ ដោយសារតែបញ្ហាខ្លាចឆ្លងកូវីដ-១៩ ដូច្នេះវាពិតជាស្អុះស្អាប់ណាស់។ មិនមែនមានតែគេទេដែលស្លៀកខោខ្លី ហើយត្រូវបណ្ដាញទៅផ្ទះវិញ ក៏មានសិស្សប្រុសប្រមាណ១២នាក់ទៀតដែរ។ លុះពេលដែលគេស្លៀកសំពត់ខ្លីទៅរៀន គ្មានគ្រូណាម្នាក់ ស្ដីឲ្យ ឬបណ្ដេញទៀតដែរ។

យ៉ាងណាមិញ ជុំវិញបញ្ហាខាងលើនេះ ខាងសាលានឹងមានការពិភាក្សាតាមអនឡាញជាមួយអាណាព្យាបាល នៅថ្ងៃទី១៦ ខែមិថុនាខាងមុខនេះ។ ហើយទន្ទឹមនឹងនេះដែរ ម្ដាយរបស់យុវជន Shane ក៏មានការអស់សំណើចផងដែរ តែគាត់ប្រហែលជាមិនបានចូលរួមពិភាក្សាទេ ព្រោះរវល់ការងារ៕

សូមទស្សនារូបភាពខាងក្រោម៖

យុវជន Shane និងប្អូនស្រី
យុវជន Shane និងប្អូនស្រី
យុវជន Shane និងប្អូនស្រី
យុវជន Shane និងប្អូនស្រី
យុវជន Shane
យុវជន Shane
យុវជន Shane
យុវជន Shane

ប្រភព: adbible.com

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T