ដកថយ! ទាហានរឹងមាំក្លាហាន តែពេលឃើញកូនសត្វមួយក្បាលនេះ ស្រាប់តែនាំគ្នាស្រែកទាំងខ្លាច រត់ព្រាត (មានវីដេអូ)

//s9.kh1.co/45/4507f0b5c8b08cd1280049499c8a584389c01dc6.jpg
សង្គម

 ០៨-មិថុនា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

មានទាហានចំនួនពីរនាក់ បានស្រែក និងរត់ទាំងភ័យ ខណៈពេលកូនសត្វ Raccoon កំពុងរត់តាមពីក្រោយ។

អាមេរិក៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្ដែងការហួសចិត្តនិងអស់សំណើចជុំវិញវីដេអូឃ្លីបខ្លីមួយ ដែលបង្ហោះចែកចាយនូវសកម្មភាពទាហានអាមេរិកចំនួនពីរនាក់ បានភ័យខ្លាច នៅពេលកូនសត្វ Raccoon មួយក្បាលរត់តាមពីក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបនេះ ត្រូវបានថតឡើងកាលពីថ្មីៗនេះ ហើយយកទៅបង្ហោះចែកចាយដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។

ជាក់ស្ដែងតាមរយៈ​វីដេអូឃ្លីប បង្ហាញឲ្យឃើញថា មានទាហានចំនួនពីរនាក់ បានស្ថិតនៅក្នុងរថក្រោះចតចោលសុខៗមួយគ្រឿង ក៏ស្រាប់តែស្រែកចាច និងនាំគ្នារត់ចេញពីរថក្រោះបណ្ដើរ ស្រែកបន្ដបណ្ដើរ ខណៈពេលកូនសត្វ Raccoon កំពុងរត់តាមពីក្រោយ ទាំងដែលតាមមើលទៅ កូនសត្វនោះ ហាក់ភ័យ និងរកផ្លូវរត់ចេញពីរថក្រោះប៉ុណ្ណោះ។

យ៉ាងណាមិញ ជុំវិញវីដេអូរឿងរ៉ាវខាងលើនេះ មិនមាននរណាម្នាក់ដឹងឡើយថា កូនសត្វ Raccoon ចូលសំងំក្នុងរថក្រោះតាំងពីពេលណាឡើយ។ ហើយមានអ្នកចុចចូលទស្សនាររហូតដល់ទៅជិត២លានដងឯណោះ៕

សូម​ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
កូនសត្វ Raccoon
កូនសត្វ Raccoon
កូនសត្វ Raccoon
កូនសត្វ Raccoon
រូបតំណាងនៃកូនសត្វ Raccoon
រូបតំណាងនៃកូនសត្វ Raccoon
វីដេអូ

ប្រភព: Daily Mail

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cb/cba93401450ebce9c22275aa57fbb06d74a307af.jpeg

ព្រឹកនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀន ទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គ

 ០៨-កក្កដា-២០២៥ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T