Zheng Shuang ផ្ទុះរឿងអាស្រូវធ្ងន់ធ្ងរ ពិបាកដើរចូល​វិស័យ​សិល្បៈ​វិញ ក្រោយគេច​ពន្ធលើប្រាក់ចំណូល

//s9.kh1.co/5c/5c67b26a06cca56f7663a17dad379ca3c9bc813f.jpg
តារា & កម្សាន្ដ

 ០៨-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Zheng Shuang ផ្ទុះរឿងអាស្រូវធ្ងន់ធ្ងរ ពិបាកដើរចូលវិស័យសិល្បៈវិញក្រោយគេច​ពន្ធលើប្រាក់ចំណូល

ហុងកុង៖ រឿងរ៉ាវចម្រូងចម្រាស់រវាងតារាស្រីវ័យក្មេង Zheng Shuang ក្រោយចែកផ្លូវជាមួយអតីតសង្សារ នាង ត្រូវបាក់មុខងើបលែងរួចក្រោយអតីតសង្សាររបស់ខ្លួន ទម្លាយរឿងអាម៉ាស់ជាច្រើនទៅឲ្យមហាជនស្ទើរទូទាំង​ហុងកុង​បានដឹងអំពីគំនិតអាត្មានិយមរបស់នាងទៅលើប្រាក់ចំណូលដែលនាងទទួលបានពីការថតផ្សេងៗ។ ជាក់ស្ដែងកាលពីថ្ងៃទី១ ខែ ឧសភា ឆ្នាំ២០២១ ថ្មីៗនេះអតីតមិត្តប្រុសរបស់តារាស្រីល្បីឈ្មោះចិន Zheng Shuang បានផុសនៅលើបណ្ដាញសង្គមរបស់ខ្លួនថានាង Zheng Shuang គេចពន្ធលើប្រាក់ចំណូល​ដែលបាន​រកបានពីការថតកុន និងការសម្ដែងផ្សេងៗទៀត។
យ៉ាងណាមិញ មូលហេតុចម្បងដែលបណ្ដាលឲ្យនាងធ្វើបែបនេះ នោះក៏ព្រោះតែចំណូលដែលនាងអាចរកបាន ពីការ​សម្ដែងកុនមួយរឿងៗមិនក្រោមពី ២៤លានដុល្លារនោះឡើយ នេះជាចំណូលដ៏ច្រើនដែលត្រូវបង់ពន្ធទៅរដ្ឋ​ទៅតាម​ប្រាក់​ចំណូលដែលរកបានជាក់ស្ដែង ហើយដើម្បីចំណេញបន្ថែមពីការបង់ពន្ធទៅរដ្ឋ ស្រីស្អាតរូបនេះបានចុះនៅ លើ កុងត្រាគោលរបស់នាង គឺតម្លៃខ្លួនត្រឹមតែ ៣លានដុល្លារប៉ុណ្ណោះ ហើយនៅសល់ប៉ុន្មាន គឺវេរចូលកុងក្រុមហ៊ុនរបស់​ឪពុកម្ដាយនាង ធ្វើដូចជាតម្លើងទុនក្រុមហ៊ុន ហើយរឿងនេះមិនមែនជារឿងថ្មីនោះទេ។ តែគួរឲ្យសោកស្ដាយក្រោយលេចធ្លាយដំណឹងនេះផលិតករមួយចំនួនហាក់ប្រលែងដៃ មិនសូវមានការងារឲ្យនាងធ្វើ ក្នុងវិស័យជាតារាសម្ដែងទៀតនោះឡើយ ហើយវិស័យថតកុនសម្រាប់នាងក៏ហាក់ដូចជាស្ងប់ស្ងាត់ខ្លាំងណាស់ដែរ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=854,q=100/6b/6be5b0cbddb734c1032b3f3a0b318c46da7f2dd8.jpg

ប្រភព៖ Thanhnien

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

//s9.kh1.co/22/22778afce3d554f8f147c4d2b9b6b7816bd0f0f9.jpg

ស្ថានីយទូរទស្សន៍ BBTV ប៉ុស្តិលេខ 7HD និងភ្នាក់ងារផ្សាយពាណិជ្ជកម្មលំដាប់កំពូលមួយនៅប្រទេសកម្ពុជា បានចុះហត្ថលេខា ទទួលនូវសិទ្ធិផ្តាច់មុខការគ្រប់គ្រង ការសម្របសម្រួល ការងារសិល្បករថៃនៅកម្ពុជា

 ២៩-មីនា-២០២៤ 
 ៨ព្រឹក · ២៤ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T