ទៅលេងរតនគីរី ធ្លាប់បានទៅកន្លែងមួយនេះនៅ? ទេសភាពពិតជាស្អាតត្រជាក់ភ្នែកណាស់

//s9.kh1.co/33/3309d504d0a308152d85fc18f62b20e519af058a.png
អាហារ និង ដើរលេង

 ០៧-មិថុនា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

បឹងយក្សម៉ាយ ស្ថិតនៅភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី មានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រពីក្រុងបានលុង។ ទីនេះពិតជាស្អាត ហើយក៏ស្ងប់ស្ងាត់ល្អផងដែរ ល្អបំផុតសម្រាប់អ្នកចង់ទៅសម្រាកលំហែកាយ។

កម្សាន្ត៖ ជាការពិតណាស់ ខេត្តរតនគីរី ជាខេត្តមួយស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជារបស់យើង ដែលខេត្តមួយនេះក៏សម្បូរទៅដោយធនធានធម្មជាតិ ក៏ដូចជាតំបន់រមណីដ្ឋានស្អាតៗជាច្រើនកន្លែងផងដែរ ពិសេសគឺរមណីដ្ឋានបឹងយក្សឡោមដែលមានរឿងដំណាលកាលពីបុរាណផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែយ៉ាងណាមិញ ខេត្តរតនគីរី មិនមែនមានត្រឹមតែតំបន់កម្សាន្តបឹងយក្សឡោមតែមួយនោះទេ ក្រៅពីនេះក៏មានកន្លែងកម្សាន្តជាច្រើនទៀតផងដែរ។ ក្នុងនោះក៏មានតំបន់រមណីដ្ឋានមួយផ្សេងទៀត ដែលមានសណ្ឋាននិងឈ្មោះស្រដៀងទៅនឹងបឹងយក្សឡោមដែរ នោះគឺ «បឹងយក្សម៉ាយ»។ ហើយបឹងធម្មជាតិដ៏ស្រស់ស្អាតមួយនេះ ពិតជាមានទេសភាពស្អាត ត្រជាក់ភ្នែក ចំណែកឯបរិយាកាសវិញក៏ស្ងប់ស្ងាត់ល្អ ពេលបានទៅដល់ពិតជាស្រស់ស្រាយខ្លាំងមែនទែន។

គួរបញ្ជាក់ថា «បឹងយក្សម៉ាយ» មានទីតាំងស្ថិតនៅក្នុង ភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី មានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រពីក្រុងបានលុង៕

ទស្សនារូបភាពខាងក្រោម៖

រូបភាពពី Learn More

បឹងយក្សម៉ាយ
បឹងយក្សម៉ាយ
បឹងយក្សម៉ាយ
បឹងយក្សម៉ាយ
បឹងយក្សម៉ាយ
បឹងយក្សម៉ាយ
បឹងយក្សម៉ាយ
បឹងយក្សម៉ាយ
បឹងយក្សម៉ាយ
បឹងយក្សម៉ាយ
បឹងយក្សម៉ាយ
បឹងយក្សម៉ាយ
បឹងយក្សម៉ាយ
បឹងយក្សម៉ាយ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T