ថតរូបរាល់ដង ធ្វើដៃពីរមែន? មកមើល ៣ វិធី ថតរូបជាមួយផ្កាបានស្អាត

//s9.kh1.co/0e/0e636ee4d3228488b125b4f3a275dd2304328ce4.jpg
អាហារ និង ដើរលេង

 ២៦-វិច្ឆិកា-២០២២ ៣ល្ងាច · មួយឆ្នាំមុន

ការថតរូប មិនមែនឲ្យតែថតឃើញទេសភាពស្អាត ទើបទទួលបានរូបស្អាតនោះទេ។ ពេលខ្លះ ទោះទេសភាពស្អាត តែយើងមិនចេះបញ្ចេញស្ទាយ៍ថតឲ្យសមជាមួយបរិយាសកាស នោះរូបថតចេញមកក៏មិនពេញចិត្តដែរ។

លំហែ៖ សម័យបច្ចុប្បន្ននេះ ការថតរូបពិតជាសំខាន់ ព្រោះមិនថាទៅលេងដល់កន្លែងណា ទីណានោះទេ មនុស្សភាគច្រើនទាំងប្រុស និងស្រី សុទ្ធតែចូលចិត្តថតរូបផ្ដិតយកជាមួយទេសភាពស្អាតៗ មិនឲ្យខកខានមួយកន្លែងនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្នុងការថតរូប មិនមែនឲ្យតែថតឃើញទេសភាពស្អាត ទើបទទួលបានរូបស្អាតនោះទេ។ ពេលខ្លះ ទោះទេសភាពស្អាត តែយើងមិនចេះបញ្ចេញស្ទាយ៍ថតឲ្យសមជាមួយបរិយាសកាស នោះរូបថតចេញមកក៏មិនពេញចិត្តដែរ៕

ដូច្នេះ បើអស់លោកអ្នក បានទៅលេងកន្លែងណាដែលមានសួនផ្កា អាចមកសាកស្ទាយ៍ថតតាមវិធីដូចខាងក្រោមនេះបាន៖

១.ថតពីខាងក្រោយនេះជាវិធីដ៏សាមញ្ញបំផុតសម្រាប់អ្នក ដើម្បីថតរូបទៅ ទទួលបានរូបភាពដែលឃើញទាំងសម្លៀកបំពាក់ និងទេសភាព ដ៏ស្រស់ស្អាតនៃសួនផ្កាផងដែរ។

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

២.ប្រើ​ផ្កា​បិទ​មុខ ​ឬ​យើងអាចឪនមុខ​ចុះក្រោម

ស្ទាយ៍បែបនេះ​ក៏​សាមញ្ញ​ដែរ មិន​បាច់​ថត​អី​ច្រើន​ មិនបាច់បារម្ភថា ថតទៅឃើញស្នាមលើមុខ ឬមុខមិនស្អាត ប៉ុន្តែ​ថតបែបនេះ នៅ​តែ​ទទួល​បាន​រូប​ល្អ​ស្អាតទាំងមនុស្ស និងទេសភាព។

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

៣.ថតធ្វើបែបព្រិលៗជាមួយផ្កា

វិធីនេះនឹងជួយឲ្យអ្នកទទួលបានរូបថតពោរពេញដោយសិល្បៈ ទន់ភ្លន់ ធម្មជាតិ ប៉ុន្តែនៅតែទាក់ទាញភ្នែក។

រូបតំណាង
រូបតំណាង

-អ្វីដែលត្រូវពាក់ ដើម្បីថតរូបជាមួយផ្កាបានស្អាត?

សួនផ្កាដែលមានចំណុចពណ៌លឿង ឬពណ៌បៃតងស្រស់ បានបង្កើតរូបភាពពណ៌ដ៏ល្អឥតខ្ចោះមួយ។ ដូច្នេះដើម្បីទទួលបានរូបថតដ៏ល្អបំផុតជាមួយនឹងផ្កា អ្នកគួរតែជ្រើសរើសសម្លៀកបំពាក់សាមញ្ញៗ ឬបែប monochromatic មិនគួរជ្រើសរើសសម្លៀកបំពាក់ដែលមានលំនាំរំខានច្រើនពេកនោះទេ។ សាមញ្ញបំផុតគឺជ្រើសរើសសំពត់មួយពណ៌សសាមញ្ញក៏បាន ឬសំពត់ដែលមានពណ៌ឆើតបន្តិច ដើម្បីបង្កើតភាពទាក់ទាញ និងត្រូវនឹងឈុត។ ឬអ្នកអាចជ្រើសរើសពណ៌ដូចជា ពណ៌ខៀវទឹកសមុទ្រ ឬពណ៌ស្វាយ ពណ៌គរគីក៏បានដែរ។ ក្រៅពីនោះទៀត អ្នកគួរតែជ្រើសរើសសម្ភារៈមកបន្ថែមដូចជា មួក beret មួកពណ៌លឿងធំទូលាយ កន្ត្រកផ្តៅ អាចជាចំណុចលេចធ្លោដើម្បីជួយឲ្យរូបថតរបស់អ្នក ថតជាមួយផ្កាកាន់តែគួរឲ្យចាប់អារម្មណ៍៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ប្រភព៖ kenh14

Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T