បឹងឈូក បន្ទាយស្រី ជារមណីដ្ឋានលើទឹកគួរឲ្យចាប់អារម្មណ៍

//s9.kh1.co/93/93de6afe49b92309fa70cb3183b3e72ec725ea03.png
តារា & កម្សាន្ដ

 ០២-កក្កដា-២០២៣ ១ល្ងាច · ១០ ខែមុន

បឹងឈូក បន្ទាយស្រីជាទីកន្លែងដ៏សាកសមសម្រាប់ដំណើរកម្សាន្តចុងសប្ដាហ៍ រីករាយជាមួយសកម្មភាពជាច្រើនប្រភេទ និងស្រូបខ្យល់អាកាសធម្មជាតិ។

លំហែ៖ នាពេលចុងសប្ដាហ៍ក្រោយសម្រាកពីការងារ ហើយលោកអ្នកចង់រកកន្លែងកម្សាន្តសម្រាប់កាត់បន្ថយភាពតានតឹងដើម្បីឲ្យធូរអារម្មណ៍នោះ អ្នកគួរតែទៅលេងកម្សាន្តទីណាដែលមានខ្យល់ធម្មជាតិ ដើមឈើ មាត់ទឹក ឬលើភ្នំ ហើយកន្លែងរមណីយដ្ឋានដែលគេពេញនិយមទៅលំហែដែលសាកសមចំពោះដំណើរកម្សាន្តចុងសប្ដាហ៍គឺ បឺងឈូក បន្ទាយស្រី។ រមណីយដ្ឋានទេសចរណ៍សហគមន៍បឹងឈូក - Beng Chuk Community Tourism មានចម្ងាយប្រមាណ៤៣គីឡូម៉ែត្រពីខេត្តសៀមរាប ធ្វើដំណើរប្រហែលជាង១ម៉ោងដែលស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ បើអ្នកទៅលេងនៅទីនោះ ប្រាកដជាមិនខកបំណងនោះទេ ព្រោះលោកអ្នកមិនត្រឹមតែបានស្រូបខ្យល់ធម្មជាតិក្នុងកញ្ចុះលើទឹកប៉ុណ្ណោះទេ អ្នកអាចរីករាយនឹងសកម្មភាពសប្បាយជាច្រើនដូចជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  • គេងអង្រឹង
  • ទទួលទានអាហារបែបខ្មែរ
  • ស្ទូចត្រីកម្សាន្ត
  • ហែល និងងូតទឹកលេង
  • ជិះទូកទស្សនាសត្វស្លាបទឹកជាច្រើនប្រភេទ
  • ដេីរកំសាន្តព្រៃកោងកាង
  • ដាំដេីមឈេី
  • ជិះទាទឹក
  • ជិះទូកកាយ៉ាក
  • ជិះកាណូតដេីរលេងទៅកោះ
  • បោះតង់
  • ទស្សនាថ្ងៃលិច និងថ្ងៃរះ

សូមទស្សនារូបភាព៖ 

រមណីយដ្ឋានទេសចរណ៍សហគមន៍បឹងឈូក
រមណីយដ្ឋានទេសចរណ៍សហគមន៍បឹងឈូក
រមណីយដ្ឋានទេសចរណ៍សហគមន៍បឹងឈូក
រមណីយដ្ឋានទេសចរណ៍សហគមន៍បឹងឈូក
រមណីយដ្ឋានទេសចរណ៍សហគមន៍បឹងឈូក
រមណីយដ្ឋានទេសចរណ៍សហគមន៍បឹងឈូក
រមណីយដ្ឋានទេសចរណ៍សហគមន៍បឹងឈូក
រមណីយដ្ឋានទេសចរណ៍សហគមន៍បឹងឈូក
រមណីយដ្ឋានទេសចរណ៍សហគមន៍បឹងឈូក
រមណីយដ្ឋានទេសចរណ៍សហគមន៍បឹងឈូក
រមណីយដ្ឋានទេសចរណ៍សហគមន៍បឹងឈូក
រមណីយដ្ឋានទេសចរណ៍សហគមន៍បឹងឈូក
រមណីយដ្ឋានទេសចរណ៍សហគមន៍បឹងឈូក
រមណីយដ្ឋានទេសចរណ៍សហគមន៍បឹងឈូក

ប្រភពពី៖ Khmer Places 

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T