ឡូយម្ល៉េះ! បុរសម្នាក់មានគំនិតច្នៃប្រឌិត បង្កើតរថយន្តឈើអគ្គិសនី Lamborghini ឲ្យកូនប្រុសគាត់ (មានវីដេអូ)

//s9.kh1.co/8b/8b3b5d3e5fd845857f084396b2537f6907f3cbb8.jpg
យានជំនិះ

 ០៦-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

រថយន្តឈើអគ្គិសនីមួយនេះមានលក្ខណៈពិសេសៗដូចជា កុងទ័រល្បឿន អំពូលភ្លើង LED និងទ្វារបើកបញ្ឈរ ដែលពិតជាអស្ចារ្យ។

វៀតណាម៖ គណនីហ្វេសប៊ុករបស់បុរសជនជាតិវៀតណាមម្នាក់មានឈ្មោះថា Trương Văn Đạo បានបង្កើតរថយន្តឈើអគ្គិសនី Lamborghini Sian Roaster ដែលមានទំហំសម្រាប់កូនក្មេង ហើយវាអាចមានសមត្ថភាពធ្វើដំណើរលើដងផ្លូវបានផងដែរ។ វាពិតជាឡូយមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រថយន្ត Lamborghini គួរឲ្យស្រលាញ់មួយនេះធ្វើឡើងពីឈើ ហើយវាបានបំពាក់ទៅដោយម៉ូទ័រអគ្គិសនីតូច ដែលអាចរត់បានដល់ល្បឿន២៥គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្តឈើអគ្គិសនីមួយនេះមានលក្ខណៈពិសេសៗដូចជា កុងទ័រល្បឿន អំពូលភ្លើង LED និងទ្វារបើកបញ្ឈរ ដែលពិតជាអស្ចារ្យ។

បុរសខាងលើនេះបានចំណាយពេល៦៥ថ្ងៃ ដើម្បីសម្រេចការងាររបស់គាត់ មុននឹងអាចដឹកកូនរបស់គាត់ដើរលេងលើដងផ្លូវ។ នៅក្នុងវីដេអូ YouTube អ្នកទាំងអស់គ្នាអាចមើលឃើញសកម្មភាពចាប់ផ្ដើមគម្រោងរបស់គាត់ រហូតដល់លេចចេញជារូបរាង៕

រូបភាពពីគណនីហ្វេសប៊ុក Trương Văn Đạo
រូបភាពពីគណនីហ្វេសប៊ុក Trương Văn Đạo
រូបភាពពីគណនីហ្វេសប៊ុក Trương Văn Đạo
រូបភាពពីគណនីហ្វេសប៊ុក Trương Văn Đạo
រូបភាពពីគណនីហ្វេសប៊ុក Trương Văn Đạo
រូបភាពពីគណនីហ្វេសប៊ុក Trương Văn Đạo
វីដេអូ
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T