វៀតណាម៖ គណនីហ្វេសប៊ុករបស់បុរសជនជាតិវៀតណាមម្នាក់មានឈ្មោះថា Trương Văn Đạo បានបង្កើតរថយន្តឈើអគ្គិសនី Lamborghini Sian Roaster ដែលមានទំហំសម្រាប់កូនក្មេង ហើយវាអាចមានសមត្ថភាពធ្វើដំណើរលើដងផ្លូវបានផងដែរ។ វាពិតជាឡូយមែនទែន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរថយន្ត Lamborghini គួរឲ្យស្រលាញ់មួយនេះធ្វើឡើងពីឈើ ហើយវាបានបំពាក់ទៅដោយម៉ូទ័រអគ្គិសនីតូច ដែលអាចរត់បានដល់ល្បឿន២៥គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្តឈើអគ្គិសនីមួយនេះមានលក្ខណៈពិសេសៗដូចជា កុងទ័រល្បឿន អំពូលភ្លើង LED និងទ្វារបើកបញ្ឈរ ដែលពិតជាអស្ចារ្យ។
បុរសខាងលើនេះបានចំណាយពេល៦៥ថ្ងៃ ដើម្បីសម្រេចការងាររបស់គាត់ មុននឹងអាចដឹកកូនរបស់គាត់ដើរលេងលើដងផ្លូវ។ នៅក្នុងវីដេអូ YouTube អ្នកទាំងអស់គ្នាអាចមើលឃើញសកម្មភាពចាប់ផ្ដើមគម្រោងរបស់គាត់ រហូតដល់លេចចេញជារូបរាង៕


