លោកយាយឆ្លងកូវីដ-១៩រូបនេះ កូនចៅធ្វើបុណ្យសពឲ្យ ស្រាប់តែជិតពីរសប្ដាហ៍ក្រោយមក លោកយាយត្រលប់មកផ្ទះវិញ

//s9.kh1.co/09/09273e70660e7e7d9d314f7f955cd28ec55dfd09.jpg
សង្គម

 ០៦-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោកយាយម្នាក់ ដែលឆ្លងកូវីដ-១៩ បានវិលត្រលប់មកផ្ទះវិញ ក្រោយពីជាសះស្បើយ និងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកជិតខាង ព្រមទាំងសាច់ញាតិ។

ឥណ្ឌា៖ លោកយាយម្នាក់ ដែលឆ្លងកូវីដ-១៩ បានវិលត្រលប់មកផ្ទះវិញ ក្រោយពីជាសះស្បើយ និងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកជិតខាង ព្រមទាំងសាច់ញាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា លោកយាយរូបនេះ មានឈ្មោះថា Muthyala Girijamma អាយុ៧៥ឆ្នាំ ត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមួយកន្លែង បន្ទាប់ពីតេស្តវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១២ ខែឧសភាកន្លងទៅនេះ។ លុះមកដល់ថ្ងៃទី១៥ ខែឧសភា ខាងក្រុមគ្រួសារបានទទួលដំណឹងថា លោកយាយបានស្លាប់បាត់បង់ជីវិតហើយដោយសារតែកូវីដ-១៩។

ផ្នែកទៅលើច្បាប់យ៉ាងតឹងតឹងរ៉ឹងរបស់ខាងមន្ទីរពេទ្យ សពទាំងអស់អាចមើលឃើញពីចម្ងាយប៉ុណ្ណោះ ​និងត្រូវបានបុគ្គលិករុំក្នុងផ្លាស្ទិកយ៉ាងជិតឈឹង។ ដូច្នេះក្រុមគ្រួសារមិនអាចប្រាកដបានទេថា សពជារាងកាយរបស់លោកយាយឬអ្នកណាឡើយ និងដើម្បីចៀសវាងមានមេរោគសាយភាយ ទើបមិនបើកមើលសព។

នៅថ្ងៃដដែល ក្រុមគ្រួសារបានយកសពមកផ្ទះ ដើម្បីធ្វើពិធីបូជា។ ហើយអ្វីដែលធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំងនោះគឺ ជិតពីរសប្ដាហ៍ក្រោយមក លោកយាយបានធ្វើដំណើរវិលត្រលប់មកផ្ទះវិញ។

ទន្ទឹមនឹងនេះដែរ ត្រូវបានគេដឹងថា សពដែលធ្វើក្រុមគ្រួសាររបស់លោកយាយធ្វើបុណ្យនៅថ្ងៃនោះ មិនមែនជាលោកយាយទេ។ ហើយលោកយាយវិញ បានត្អូញត្អែរដែរថា គ្មានអ្នកណាទៅទទួលយកគាត់ចេញពីពេទ្យសោះ អីចឹងហើយគាត់ទើបគាត់បានប្រាក់ពីមូលនិធិរដ្ឋាភិបាលចំនួនប្រមាណ៤០ដុល្លារអាមេរិក សម្រាប់ធ្វើដំណើរមកផ្ទះ។

យ៉ាងណាមិញ ជុំវិញអត្តសញ្ញាណសពដែលធ្វើបុណ្យឲ្យនោះ នៅមិនទាន់ដឹងនៅឡើយទេ៕

សូមទស្សនារូបភាពខាងក្រោម៖

លោកយាយពេលត្រលប់មកវិញ
លោកយាយពេលត្រលប់មកវិញ
លោកយាយពេលត្រលប់មកវិញ
លោកយាយពេលត្រលប់មកវិញ
លោកយាយពេលត្រលប់មកវិញ
លោកយាយពេលត្រលប់មកវិញ

ប្រភព: worldofbuzz / indiatoday

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T