ដល់កម្តងនេះ! ត្រឹមតែ៤ ថ្ងៃសោះ បទថ្មី G-Devith មានអ្នកចុចស្តាប់ដល់ទៅ...

//s9.kh1.co/4c/4c49763cefc7a9e4131c6b7ba2d8b6da2b316732.jpg
តារា & កម្សាន្ដ

 ០៤-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ញាក់សាច់របស់គេមែន ស្ងាត់ៗចេញបទមួយ G-Devith ចំណេញចំនួនស្តាប់ដល់ទៅជាង ២សែន ៥ម៉ឺន ក្នុងរយៈពេល តែ៤ថ្ងៃប៉ុណ្ណោះ

រាជធានីភ្នំពេញ ៖ ក្រោយស្ងាត់អស់មួយរយៈពេលធំ ហើយប្រកាសលុបចោលនូវ ចម្រៀងចាស់ៗរបស់ខ្លួនទាំងអស់ ល្បីអស់អ្នកគាំទ្រ ស្រាប់តែពេលនេះ តារារ៉េបវ័យក្មេង ងួន ចាន់ដេវីត ចាប់ផ្តើមចេញបទថ្មីដំបូង បន្ទាប់ពីប្រកាសរឿងទាំំងនេះ ធ្វើឲ្យអ្នកគាំទ្រខ្លួន ហាក់មានទឹកមាត់វិញ ក្រោយឃើញ និមិត្តរូបគេ ក្រោកមកឡើងវិញ ដូច្នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ក្នុងបទថ្មី <Sorry Fan> របស់ G-Devith បានដាក់គោលដៅមុតមាំនឹង ធ្វើបទថ្មីៗជូនឲ្យអ្នកគាំទ្រខ្លួន រហូតទល់តែទទួល បានប្រជាប្រិយភាពខ្លាំងក្លាដូចមុន។

មិនតែប៉ុណ្ណោះ ក្នុងបទថ្មីនេះ តារារ៉េបរូបនេះ ត្រូវបានអ្នកនិយមបទរ៉េប Reaction មិនធម្មតាឡើយ សម្រាប់បទភ្លេង និងសាច់ចម្រៀង ស្តាប់ទៅ ចូលគ្នាស៊ីគ្នាខ្លាំងណាស់ លើសពីនេះទៅទៀត ក្នុងរយៈពេល ៤ថ្ងៃសោះ អ្នកចុចចូលមើល ចម្រៀងថ្មីមួយបទនេះ មានរូបដល់ទៅជាង ២សែន៥ម៉ឺន ឯណោះ។ ក្រោយឃើញបែបនេះ មហាជនរងចាំមើលថា តើ G-Devith អាចនឹងក្លាយជា តារារ៉េបកំពូលដូចមុនដែរឫទេ?៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត និងដៃគូ
ងួន ចាន់ដេវីត និងដៃគូ

ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ (37) G-Devith - Sorry Fan ft. Alvin - YouTube

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T