អាយុគ្រាន់តែជាតួលេខ! Han Ye Seul បង្ហាញអត្តសញ្ញាណមិត្តប្រុសវ័យខុសគ្នា១០ឆ្នាំ

//s9.kh1.co/e8/e82e89c8f073cde13ad3c34df18144420bbbba58.jpg
តារា & កម្សាន្ដ

 ០៣-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អាយុគ្រាន់តែជាតួរលេខ Han Ye Seul មានអាយុបងមិត្តប្រុស១០ឆ្នាំ តែស្រឡាញ់គ្នាស្ទើរលេប។

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ១៥ ឧសភានាង Han Ye Seul បានបង្ហោះនៅលើទំព័រផ្ទាល់ខ្លួនរបស់នាង នូវរូបថតមួយសន្លឹកដែលថតជាមួយបុរសម្នាក់ ហើយបង្ហើបថានោះជាសង្សាររបស់នាង។ នៅក្នុងការពិពណ៌នារបស់រូបថត Han Ye Seul បាននិយាយថាមិត្តប្រុសរបស់នាងមានអាយុតិចជាងនាង ១០ ឆ្នាំ ហើយអ្នកទាំងពីរយល់ចិត្ត និង សប្បាយរីករាយជាមួយគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Han Ye Seul
Han Ye Seul

យ៉ាងណាមិញ នៅល្ងាចថ្ងៃទី ២ ខែមិថុនា នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង Han Ye Seul បាននិយាយអំពីការចោទប្រកាន់ជុំវិញជីវិតឯកជនរបស់មិត្តប្រុសនាង។ ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពី Dispatch បានរាយការណ៍ថាមិត្តប្រុសរបស់ Han Ye Seul មានអតីតកាលជាបុគ្គលិកម្នាក់។ តារាសម្តែងស្រីរូបនេះបានសារភាពថា កាលពីមុនសង្សារបស់នាងជាអ្នកសំដែងឆាក ហើយក៏ធ្វើការនៅហាងខារ៉ាអូខេដែរ។

Han Ye Seul និងមិត្តប្រុស
Han Ye Seul និងមិត្តប្រុស

Han Ye Seul  បាននិយាយថា នាងបានជួបមិត្តប្រុសរបស់នាងកាលពីខែកញ្ញានៅឯខារ៉ាអូខេមួយ  មិនយូរប៉ុន្មានលោកបានឈប់ពីការងារ។ ពីអ្នកស្គាល់គ្នារហូតដល់ស្រលាញ់តារាសម្តែងរូបនេះបានយល់ពីអាជីពជាសង្សាររបស់នាង ប៉ុន្តែមិនបានគិតដល់អតីតកាលទេ។ ផ្ទុយទៅវិញនាងបានលះបង់ខ្លួនឯងយ៉ាងពេញទំហឹង ចំពោះទំនាក់ទំនងបច្ចុប្បន្នរបស់ពួកគេ ហើយនាងសង្ឃឹមថាអ្នករាល់គ្នានឹងជឿទុកចិត្តនិងបន្តគាំទ្រនាង៕

Han Ye Seul និងមិត្តប្រុស
Han Ye Seul និងមិត្តប្រុស

ប្រភព៖ zingnews

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T