សង្ហាម្លឹងៗ អ្នកណាមិនលង់! ប៉ុន្មានប៉ុស្តិ៍របស់​ វណ្ណដា គ្រាន់តែចុច like បានរាប់សែន

//s9.kh1.co/37/3703126b48de709eaa5de894dfabf18eec8e0b65.jpg
តារា & កម្សាន្ដ

 ០៣-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ប៉ុន្មានប៉ុស្តិ៍របស់​តារាចម្រៀងរ៉េប វណ្ណដា កំពុងទទួលការចាប់អារម្មណ៍ខ្លាំង ជាមួយរូបភាពចុងក្រោយរបស់លោក

ភ្នំពេញ៖ ជានិច្ចកាល តារារ៉េបដ៏មានប្រជាប្រិយភាព នៃស្រទាប់យុវវ័យលោក វណ្ណដា តែងតែប្រមូលក្រសែភ្នែក ពីរូបរាងស្រស់សង្ហាររបស់លោក ជាមួយការតុបតែងខ្លួនបែបរសនិយមស្ទាយ៍ Vintage សុទ្ធសឹងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកលេងបណ្តាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ជាក់ស្ដែងថ្មីៗ តារាប្រុសរូបនេះ បាន​បង្ហោះ​​រូបភាពប៉ុន្មានសន្លឹកចុងក្រោយ នៅលើបណ្ដាញសង្គមជាផ្លូវការរបស់ខ្លួន ជាមួយការផ្លាស់ប្តូរស្ទីលតុបតែងខ្លួនបែប Street Boy ដែលគេសង្កេតឃើញថា រូបលោកបានជ្រើសរើសយកអាវយឺត​សាមញ្ញ ជាមួយខោខូប៊យ ព្រមទាំង ស្បែកជើងប៉ាត់តា និងគ្រឿងអលង្ការបន្តិចបន្តួច។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត គឺរូបរាងដ៏ស្រស់សង្ហាររបស់លោក ជាមួយសាច់ស្បែកសម៉ត់រលោង បង្ហាញឲ្យឃើញស្នាមសាក់ គួរឲ្យគយគន់ គួបផ្សំទៅនឹងសក់ខ្លី ដែលលាបពណ៌ស ធ្វើឲ្យម្ចាស់បទ «J+O» មួយនេះ កាន់តែទាក់ទាញថែមមួយកម្រិត។

យ៉ាងណាមិញ ក្រោយរូបភាពទាំងភាពទាំងនេះ បានទម្លាក់ប៉ុន្មានម៉ោងសោះ ត្រូវបានទាក់ទាញចំណាប់អារម្មណ៍មិនស្ទើរពីអ្នកនិយមលេងអ៉ីនធឺណែត ជាពិសេសហ្វេនៗ​ តែម្តង រហូតដល់ទទួលបានចុច Like ចំនួនរាប់សែនឯណោះ ក៏ដូចជាការចែករំលែករាប់ម៉ឺនដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

វ៉ាន់ដា
វ៉ាន់ដា
វ៉ាន់ដា
វ៉ាន់ដា
រូបភាពថ្មី វ៉ាន់ដា
រូបភាពថ្មី វ៉ាន់ដា
រូបភាពថ្មី វ៉ាន់ដា
រូបភាពថ្មី វ៉ាន់ដា
រូបភាពថ្មី វ៉ាន់ដា
រូបភាពថ្មី វ៉ាន់ដា
វ៉ាន់ ដា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T