អ៊ែមខ្លាំងណាស់! ឱ្យលឿនឡើងកម្មង់ទុកមុន Galaxy Tab A7 Lite ឥឡូវនេះ មានការថែមជូនពិសេស

//s9.kh1.co/d6/d629eebed60b491af2f3256b37cddf7c465b984b.jpg
បច្ចេកវិទ្យា

 ០១-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ពិតជាត្រូវប៉ាន់ហើយសម្រាប់ក្រុមគ្រួសារដ៏ឆ្លាតវៃ និងជាពិសេសម្រាប់អ្នកដែលសិក្សាតាមរយៈអនឡាញ។ អតិថិជនទាំងអស់ដែលធ្វើការកម្ម៉ង់ទិញទុកមុននូវ ថេបប្លេត Samsung Galaxy Tab A7 Lite ចាប់ពីថ្ងៃនេះ រហូតដល់ទី០៧ ខែមិថុនា ឆ្នាំ២០២១ នេះ នឹងទទួលបានការថែមជូនស្រោមកាច់បញ្ឈរ (Original Samsung Book Cover) ដ៏ស្រស់ស្អាតមួយភ្លាម និងស៊ីមកាត Smart ដែលមាន Free ទិន្ន័យសម្រាប់ប្រើប្រាស់រហូតដល់ ១២ សប្តាហ៍។

ភ្នំពេញ៖ ពិតជាត្រូវប៉ាន់ហើយសម្រាប់ក្រុមគ្រួសារដ៏ឆ្លាតវៃ និងជាពិសេសម្រាប់អ្នកដែលសិក្សាតាមរយៈអនឡាញ។ អតិថិជនទាំងអស់ដែលធ្វើការកម្ម៉ង់ទិញទុកមុននូវ ថេបប្លេត Samsung Galaxy Tab A7 Lite ចាប់ពីថ្ងៃនេះ រហូតដល់ទី០៧ ខែមិថុនា ឆ្នាំ២០២១ នេះ នឹងទទួលបានការថែមជូនស្រោមកាច់បញ្ឈរ (Original Samsung Book Cover) ដ៏ស្រស់ស្អាតមួយភ្លាម និងស៊ីមកាត Smart ដែលមាន Free ទិន្ន័យសម្រាប់ប្រើប្រាស់រហូតដល់ ១២ សប្តាហ៍។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថេបប្លេត Samsung Galaxy Tab A7 Lite
ថេបប្លេត Samsung Galaxy Tab A7 Lite

ដោយមើលឃើញថាស្ថានភាពបច្ចុប្បន្នការប្រើប្រាស់ អេឡិចត្រូនិច ឌីវាយស៍ (Electronic Devices) កំពុងតែមានតម្រូវការកើនឡើង និងកំពុងដើរតួនាទីយ៉ាងសំខាន់ស្ទើរតែគ្រប់វិស័យ ក្រុមហ៊ុន សាមសុង ក៏បានបញ្ចេញ និងដាក់លក់ផ្លវការនូវ Samsung Galaxy Tab A7 Lite ដ៏ទំនើបទាន់សម័យ ស្រស់ស្អាត និងមានតម្លៃសមរម្យបំផុតរបស់ខ្លួន ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនរបស់ខ្លួន ជាពិសេសសម្រាប់ក្រុមគ្រួសារដែលឆ្លាតវៃ និងមានកូនៗដែលត្រូវសិក្សា និងបំពេញការងារតាមរយៈអនឡាញច្រើន។ 

គួរំឭកថា Samsung Galaxy Tab A7 Lite ឆ្នាំ ២០២១ នេះ គឺជាថេបប្លេតដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លំាង និងធ្វើឱ្យអតិថិជនយ៉ាងច្រើនរង់ចាំយ៉ាងតក់ក្រហល់បំផុត ព្រោះវាត្រូវបានផលិតឡើង និងបំពាក់នូវលក្ខណៈពិសេសជាច្រើនដូចជា មានរាងស្តើងស្រាល , ទំនើបទាន់សម័យ , ទំហំថាមពលថ្មធំ​ , និងទំហំផ្ទុកធំមានអេក្រង់ធំលាតសន្ធឹង 8.7 អ៊ីញ ដែលផ្តល់ភាពងាយស្រួលក្នុងការមើលវីដេអូ និងការរៀនអនឡាញយ៉ាងងាយស្រួល និងពេញចិត្តបំផុតជាមួយនឹងកាមេរ៉ាមុខនៅចំកណ្តាល តាមទម្រង់បញ្ឈរល្អបំផុតសម្រាប់ Video Call និងការរៀនតាមអនឡាញតែម្តង។ 

ថេបប្លេត Samsung Galaxy Tab A7 Lite
ថេបប្លេត Samsung Galaxy Tab A7 Lite

សូមបញ្ជាក់ផងដែរថា Samsung Galaxy Tab A7 Lite ដែលនឹងដាក់លក់ជូនក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា នាពេលឆាប់ៗខាងមុខនេះគឺមាន ២ ប្រភេទដូចជា ប្រភេទប្រើ Wifi (Tab A7 Lite Wifi) ដែលមានតម្លៃ ១៧៩ ដុល្លារ និង ប្រភេទដាក់ស៊ីមកាតបាន (Tab A7 Lite LTE) ដែលមានតម្លៃ ២២៩ ដុល្លារ ជាមួយនឹងជម្រើស ២ ពណ៌ ពណ៌ទឹកប្រាក់ (ស៊ុមអេក្រង់ពណ៌ស) និង ពណ៌ប្រផេះ (ស៊ុមអេក្រង់ពណ៌ខ្មៅ)។ 

ជាពិសេស Samsung Galaxy Tab A7 Lite ក៏មានបំពាក់ជាមួយនឹងមុខងារ Samsung Kids ដែលមុខងារនេះអាចឱ្យឪពុកម្តាយអាចគ្រប់គ្រង និងកំណត់រយៈពេលលេង វីដេអូប្រភេទណាគួរឱ្យកូនៗមើល និងកំណត់កម្មវិធីប្រភេទណាដែលគួរអនុញ្ញាតឱ្យគាត់ចូលប្រើ បានយ៉ាងងាយស្រួល និងមានសុវត្ថិភាពបំផុតសម្រាប់ពួកគាត់ ដោយមិនបារម្ភខ្លាចគាត់ប្រើក្នុងផ្លូវមិនល្អឡើយ។ 

ថេបប្លេត Samsung Galaxy Tab A7 Lite
ថេបប្លេត Samsung Galaxy Tab A7 Lite

* បញ្ជាក់៖ សម្រាប់អតិថិជនដែលបានធ្វើការកម្ម៉ង់ទិញទុកមុន Samsung Galaxy Tab A7 Lite ចាប់ពីថ្ងៃនេះរហូតដល់ទី០៧ ខែមិថុនា ឆ្នាំ២០២១ នេះ នឹងទទួលបាន ថេបប្លេត នៅថ្ងៃទី០៩ ខែមិថុនា ផងដែរ។

* Samsung Galaxy Tab A7 Lite មានការធានាជូនរយៈពេល ១ ឆ្នាំ ជាផ្លូវការពីក្រុមហ៊ុន សាមសុង ។ 

ថេបប្លេត Samsung Galaxy Tab A7 Lite
ថេបប្លេត Samsung Galaxy Tab A7 Lite
ថេបប្លេត Samsung Galaxy Tab A7 Lite
ថេបប្លេត Samsung Galaxy Tab A7 Lite

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃ តាមរយៈលេខទូរស័ព្ទ៖ 1800-203232 ។

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T