និយាយទូរសព្ទឮៗ ស្រាប់តែអ្នកជិតខាងប្ដឹងប៉ូលិស ឡើងផាកពិន័យអស់ជាង៣០០ដុល្លារ

//s9.kh1.co/60/6004ff74f58ee3b368b378f53e924636912f3259.jpg
សង្គម

 ៣១-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ប៉ូលិសផាកពិន័យអស់ទឹកប្រាក់ចំនួន៣៨៥ដុល្លារអាមេរិក ពីបទរំខានជាសាធារណៈ។

អាមេរិក៖ ថ្មីៗនេះ ស្ត្រីម្នាក់មានឈ្មោះថា Diamond Robinson រស់នៅក្នុងរដ្ឋ Michigan ត្រូវបានប៉ូលិសផាកពិន័យអស់ទឹកចំនួន៣៨៥ដុល្លារអាមេរិក ពីបទរំខានជាសាធារណៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់សាមីខ្លួនផ្ទាល់បានប្រាប់ប្រភពព័ត៌មានឲ្យដឹងថា នៅថ្ងៃកើតហេតុ នាងបានដើរបណ្ដើរ និយាយទូរសព្ទបណ្ដើរនៅតាមផ្លូវនៃតំបន់ដែលនាងរស់នៅ។ ហើយពេលនោះ មានអ្នកជិតខាងស្បែក.សម្នាក់ បានដើរមកដាស់តឿននាងថា ឲ្យឈប់និយាយទូរសព្ទឮៗទៀត។ ឮដូច្នេះ នាងក៏បានដេញអ្នកជិតខាងឲ្យចេញពីមុខរបស់នាង ហើយនាងផ្ទាល់ក៏ដើរចេញដែរ។ ហើយប្រហែលជា៣នាទីក្រោយមក ប៉ូលិសក៏បានមកដល់តែម្ដង។

យ៉ាងណាមិញ នាង Robinson មិនពេញចិត្តចំពោះការផាកពិន័យនេះឡើយ ព្រោះនាងគិតថានាងមិនបានធ្វើអ្វីខុសទេ ហើយនាងក៏ជឿដែរថា​ មានរឿងបែបនេះកើតឡើងដោយសារតែនាងមានស្បែកខ្មៅ។ ចំណែកអ្នកជិតខាងដែលប្ដឹងប៉ូលិសវិញ មិនបានចេញមុខបកស្រាយក្បេះក្បាយបន្ថែមឲ្យខាងព័ត៌មានបានដឹងទេ៕

សូមទស្សនារូបភាពខាងក្រោម៖

  នាង Robinson
  នាង Robinson
  នាង Robinson
  នាង Robinson
ពេលប៉ូលលិសទៅដល់
ពេលប៉ូលលិសទៅដល់
ពេលប៉ូលលិសទៅដល់
ពេលប៉ូលលិសទៅដល់

ប្រភព: ladbible.com

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T