អ្នកភូមិភ្ញាក់ផ្អើល ពេលបានឃើញកង្កែបធំ សឹងតែប៉ុនខ្លួនមនុស្ស (មានវីដេអូ)

//s9.kh1.co/6b/6b35609c1bd69fc0e6231d9667893b1f4bb9cb54.png
សង្គម

 ៣០-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ថ្មីៗនេះ អ្នកភូមិនៅលើកោះ Solomon មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបានប្រទះឃើញកង្កែបមួយក្បាល មានទំហំយ៉ាងធំ និងកម្របានឃើញ។

អូសេអានី៖ ថ្មីៗនេះ អ្នកភូមិនៅលើកោះ Solomon មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបានប្រទះឃើញកង្កែបមួយក្បាល មានទំហំយ៉ាងធំ និងកម្របានឃើញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Jimmy Hugo វ័យ៣៥ឆ្នាំ ជាអ្នកប្រទះឃើញកង្កែបមួយក្បាលនេះមុនគេ នៅពេលដែលគាត់កំពុងបរបាញ់ជ្រូកព្រៃ ហើយពេលនោះ វាបានលោតចេញពីគុម្ភព្រៃ។ ទន្ទឹមនឹងនេះដែរ គាត់បាននិយាយថា៖

ខ្ញុំស្ទើរតែមិនជឿនឹងអ្វីដែលបានឃើញ ព្រោះវាជាកង្កែបដ៏ធំបំផុត ដែលខ្ញុំមិនធ្លាប់បានឃើញពីមុន។ ពួកយើងជាអ្នកភូមិបានហៅវាថា មាន់ព្រៃ ព្រោះអ្នកភូមិចូលចិត្តបរិភោគសាច់កង្កែបជាងសាច់មាន់ទៅទៀត ប៉ុន្ដែកង្កែបពិបាករកចាប់មកបរិភោគណាស់។

  លោក Jimmy Hugo

យ៉ាងណាមិញ កង្កែបដ៏ធំមួយក្បាលខាងលើនេះ ត្រូវបានគេយកបរិភោគបាត់ទៅហើយ ព្រោះមិនបានប៉ុន្មានផង វាក៏ងាប់ស្រាប់តែម្ដង ហើយគេសង្ឃឹមថា នឹងអាចប្រទះឃើញធំបែបនេះម្ដងទៀតទាំងនៅមានជីវិត និងមិនធ្វើបាបទេ។

គួរបញ្ជាក់ដែរថា កង្កែបនេះជាប្រភេទពូជ Cornufer guppyi និងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនវាមានការធ្លាក់ចុះ ដោយសារតែការកាប់បំផ្លាញព្រៃឈើ។ ហើយទំហំរបស់វា អាចលូតលាស់ដល់ប្រវែង ៣២ សង្ទីម៉ែត្រនិងមានទម្ងន់រហូតដល់ ៣.២៥ គីឡូក្រាមឯណោះ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

លោក Jimmy Hugo
លោក Jimmy Hugo
អ្នកភូមិ និងកង្កែប
អ្នកភូមិ និងកង្កែប
ក្មេងកាន់កង្កែបដែលធំសឹងប៉ុនខ្លួនរបស់គេ
ក្មេងកាន់កង្កែបដែលធំសឹងប៉ុនខ្លួនរបស់គេ
វីដេអូ

ប្រភព: Daily Mail

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T