អរណាស់ម្នាក់ៗ! ប្ដីប្រពន្ធមួយគូ ប្រើបំពង់ពន្លត់អគ្គិភ័យមានម្សៅពណ៌ ដើម្បីបាញ់បង្ហាញពីភេទកូនក្នុងផ្ទៃឲ្យសាច់ញាតិដឹង (មានវីដេអូ)

//s9.kh1.co/6d/6d86812d55fa105bb5cb1c6ffdaf838a3b94e21e.jpg
សង្គម

 ៣០-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ប្ដីប្រពន្ធមួយគូ មកពីខេត្ត Zamboanga នៃប្រទេសហ្វីលីពីន បានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ ដោយមានម្សៅពណ៌នៅពីក្នុង ដើម្បីបាញ់បង្ហាញពីភេទកូនក្នុងផ្ទៃ

ហ្វីលីពីន៖ ប្ដីប្រពន្ធមួយគូ មកពីខេត្ត Zamboanga នៃប្រទេសហ្វីលីពីន បានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ ដោយមានម្សៅពណ៌នៅពីក្នុង ដើម្បីបាញ់បង្ហាញពីភេទកូនក្នុងផ្ទៃ ដែលកំពុងពរពោះជិតគ្រប់ខែសម្រាល កាលពីថ្មីៗនេះ ក្នុងពិធីជប់លៀង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Prince និងអ្នកនាង Marion Tan មានភាពសប្បាយរីករាយយ៉ាងខ្លាំង ក្នុងការបង្ហាញឲ្យគ្រប់គ្នាដឹងពីភេទរបស់កូន ដោយភេទប្រុសបាញ់ចេញពណ៌ខៀវ និងភេទស្រីបាញ់ចេញពណ៌ផ្កាឈូក។ ហើយដើម្បីឲ្យមានភាពកាន់តែរំភើប អ្នកនាង Marion បានបន្ថែមពណ៌បៃតង ដែលបាញ់ដំបូងចេញពណ៌បៃតងសិន ទើបក្រោយមកចេញពណ៌ផ្កាឈូក ហើយនេះគឺជាពណ៌កូនស្រី។

យ៉ាងណាមិញ អ្នកនាង Marion ដែលកំពុងពរពោះកូន៧ខែ បានឲ្យដឹងដែរថា ការពន្លត់អគ្គិភ័យ គឺជាអាជីពរបស់គ្រួសារផ្ទាល់ ដូច្នេះក៏ប្រើប្រាស់វិធីខាងលើដើម្បីបង្ហាញពីភេទកូនស្រីតែម្ដង៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពប្ដីប្រពន្ធទាំងពីរ
ទិដ្ឋភាពប្ដីប្រពន្ធទាំងពីរ
ទិដ្ឋភាពប្ដីប្រពន្ធទាំងពីរ
ទិដ្ឋភាពប្ដីប្រពន្ធទាំងពីរ
ទិដ្ឋភាពប្ដីប្រពន្ធទាំងពីរ
ទិដ្ឋភាពប្ដីប្រពន្ធទាំងពីរ
វីដេអូ

ប្រភព: Youtube.com

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T