អ្នកណាខ្លះបែបនេះ? សិស្សម្នាក់ មិនដែលគេចសាលា សូម្បីតែម្ដង ចាប់តាំងពីតូចមកទល់បច្ចុប្បន្ន

//s9.kh1.co/16/16a2d326834b0fbb3b3dc1ec421b2f6adc08c9df.png
សង្គម

 ៣០-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

សិស្សជនជាតិអាមេរិកម្នាក់ ចាប់តាំងពីរៀនថ្នាក់មត្តេយ្យ រហូតដល់បញ្ចប់ថ្នាក់វិទ្យាល័យ មិនដែលអវត្តមានពីសាលារៀនមួយថ្ងៃណាឡើយ។

អាមេរិក៖ សិស្សជនជាតិអាមេរិកម្នាក់ ចាប់តាំងពីរៀនថ្នាក់មត្តេយ្យ រហូតដល់បញ្ចប់ថ្នាក់វិទ្យាល័យ មិនដែលអវត្តមានពីសាលារៀនមួយថ្ងៃណាឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សិស្សដ៏គំរូរូបនេះ មានឈ្មោះថា Blake Wolfe ទើបតែបញ្ចប់ថ្នាក់វិទ្យាល័យរបស់គេកាលពីថ្មីៗនេះ នៅវិទ្យាល័យ Westlake ក្នុងរដ្ឋ Ohio។ ហើយរូបគេ បាននិយាយរៀបរាប់ប្រាប់សារព័ត៌មាន WJW ថា៖

មានថ្ងៃច្រើនណាស់ ដែលខ្ញុំមិនចង់ទៅសាលារៀន ដោយរកលេសនេះលេសនោះ ដើម្បីនៅផ្ទះ តែម៉ាក់របស់ខ្ញុំ និងប៉ា តែងតែជំរុញឲ្យខ្ញុំទៅសាលារៀនជានិច្ច។ ហើយកាលដែលជួបជុំមិត្តភក្ដិនៅសាលារៀន បានធ្វើឲ្យខ្ញុំមានអារម្មណ៍ប្រសើរឡើងវិញផងដែរ។

Blake Wolfe

យ៉ាងណាមិញ មិនយូរប៉ុន្មានខែទេក្នុងឆ្នាំ២០២១នេះ Blake នឹងត្រូវបន្ដការសិក្សារបស់គេនៅសកលវិទ្យាល័យ Blufton University ដោយទទួលបានអាហាររូបករណ៍ ហើយគ្រប់គ្នារំពឹងថា គេនឹងអាចថែរក្សាប្រវត្តិមិនដែលគេចសាលាបន្ដទៀតផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Blake Wolfe
Blake Wolfe
Blake Wolfe
Blake Wolfe
Blake Wolfe
Blake Wolfe

ប្រភព: ladbible.com

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T