អាណិតស្ទើរខ្លោចចិត្ត! កូនៗ ស៊ិន ឧត្តមផល្លា អង្គុយយំរកម្តាយ ព្រោះត្រូវកំព្រាឪពុកម្តាយតាំងពីក្មេង

//s9.kh1.co/d9/d9d558792932798eff29d2e9b277f7e704ca3bb5.png
តារា & កម្សាន្ដ

 ២៩-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ស្រណោះណាស់ កូនៗរបស់អ្នកស្រី ស៊ិន ឧត្តមផល្លា អង្គុយយំរកម្តាយ ព្រោះត្រូវកំព្រាឪពុកម្តាយតាំងពីក្មេង ខណ:ពេលដែលត្រូវរ៉ាប់រងបន្ទុកតែម្នាក់ឯង

ភ្នំពេញ: កាលពីព្រឹកម្សិលមិញនេះ ដំណឹងមរណភាពរបស់អតីតតារាសម្តែងស្រី អ្នកស្រី ស៊ិន ឧត្តមផល្លា បានធ្វើឲ្យមហាជន និងមិត្តរួមសិល្ប:​​​ជាច្រើនមានការស្លុតចិត្តជាខ្លាំង ក្រោយពេលដែលអ្នកស្រី បានទទួលមរណភាពដោយសារតែជំងឺមហារីក ស្របពេលដែលកូនៗរបស់អ្នកស្រីត្រូវរស់នៅកំព្រាឪពុក-ម្តាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុកមានឈ្មោះថា Kong Chansoriya ដែលត្រូវជាមិត្តភកិ្តរបស់អ្នកនាង ស៊ិន ឧត្តមផល្លាបានបង្ហោះសារ អមដោយរូបភាពរបស់កូនៗអ្នកស្រី ស៊ិន ឧត្តមផល្លា ដែលកំពុងតែអង្គុយលើកដៃសំពះ ក្នុងទឹកមុខក្រៀមក្រំ យ៉ាងដូច្នេះថា៖

កូនៗអ្នកស្រី ស៊ិន ឧត្តមផល្លា
កូនៗអ្នកស្រី ស៊ិន ឧត្តមផល្លា

ខ្លោចចិត្តនឹងកូនតូចៗរបស់គាត់ដែលបាត់បង់ម្តាយទាំងវ័យក្មេង ពួកគេត្រូវកំព្រាឪពុកម្តាយតាំងពីក្មេង😭😭😭 អង្គុយតែយំ ថវិកាដែលបងប្អូននិងមិត្តភក្តិគាត់ចូលបុណ្យតាមរយះនាងខ្ញុំ សរុបទាំងខ្ញុំ 465$ សូមជូនបុណ្យអ្នកទាំងអស់គ្នាផង សូមអោយអ្នកទាំងអស់គ្នាទទួលចំណែកបុណ្យស្មើៗគ្នា

 Kong Chansoriya 

សូមរំលឹកផងដែលថា អ្នកស្រី ស៊ិន ឧត្តមផល្លា បានទទួលមរណភាពដោយសារតែជំងឺមហារីក ដែលទោះបីជាអ្នកស្រីទទួលបានការព្យាបាលដោយបាញ់សារធាតុគីមីយ៉ាងណាក៏ដោយ ក៏អ្នកស្រីនៅតែមិនអាចឆ្លងផុតពីជំងឺដ៏កាចសាហាវមួយនេះបានឡើយ៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

អ្នកស្រី ស៊ិន ឧត្តមផល្លា
អ្នកស្រី ស៊ិន ឧត្តមផល្លា
កូនៗអ្នកស្រី ស៊ិន ឧត្តមផល្លា
កូនៗអ្នកស្រី ស៊ិន ឧត្តមផល្លា
កូនៗអ្នកស្រី ស៊ិន ឧត្តមផល្លា
កូនៗអ្នកស្រី ស៊ិន ឧត្តមផល្លា
ស៊ិន ឧត្តមផល្លា
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/94/94d1b0a47415d663ea8fc323b9f47238a3e97093.jpg

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

 ០១-ឧសភា-២០២៤ 
 ៤ល្ងាច · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T