ទឹកចិត្តកូនស្រី! ក្រោយម្តាយទទួលមរណភាព ព្រោះជំងឺមហារីកកូនកណ្ដុរ កូនស្រី សុិន ឧត្តមផល្លា បង្ហោះសារក្តុកក្តួលយ៉ាងដូច្នេះ...

//s9.kh1.co/58/5834bdf3eb54c729c3d55115b36d30fcb8ad9e3a.jpg
តារា & កម្សាន្ដ

 ២៨-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ស្លុតចិត្ត ក្រោយម្តាយទទួលមរណភាពដោយសារតែ ជំងឺមហារីកកូនកណ្ដុរ កូនស្រី សុិន ឧត្តមផល្លា បង្ហោះសារក្តុកក្តួលផ្អើលពេញហ្វេសប៊ុក

ភ្នំពេញ: យោងតាមគណនីហ្វេសប៊ុករបស់កូនស្រីអ្នកនាង សុិន ឧត្តមផល្លា ដែលមានឈ្មោះថា Chan Lai Voleak(Bee) ដែលត្រូវបានគេស្គាល់ថា កញ្ញាក៏ជាអ្នកសិល្ប:មួយរូបផងដែលនោះ បានបង្ហោះសារបង្ហាញពីអារម្មណ៍ក្រៀមក្រំ និងសោកស្តាយជាខ្លាំង ក្រោយពេលដែលអ្នកម្តាយជាទីស្រលាញ់របស់ខ្លួនបានទទួលមរណភាពទៅ ដោយបានសរសររៀបរាប់យ៉ាងដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  អ្នកនាង សុិន ឧត្តមផល្លា និងកូនស្រី
  អ្នកនាង សុិន ឧត្តមផល្លា និងកូនស្រី

ម៉ាក់អើយម៉ាក់ ម៉ាក់ដាច់ចិត្តម្លេះម៉ាក់ ប្រហែលម៉ាក់ហត់ហើយម៉ាក់ចង់សម្រាកហើយការសន្យាថានឹងវិលមកវិញរបស់ម៉ាក់ក៌លែងមានប្រសិទ្ធភាពហើយមនុស្សល្អដូចម៉ាក់ប្រាកដជាឡើងឋានសួគ៌ហើយ ម៉ាក់សម្រាកចុះណាម៉ាក់🙏🙏

កញ្ញាវលក្ខ័ណ  

សូមបញ្ជាក់ផងដែលថា អ្នកនាង ស៊ិន ឧត្តមផល្លា បានទទួលមរណភាពកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទិ២៨ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ ដោយសារតែជំងឺមហារីកកូនកណ្ដុរ ដែលចេះតែបន្តធ្វើទុក្ខ បើទោះបីជាអ្នកនាង បានធ្វើការព្យាបាលដោយបាញ់សារធាតុគីមីយ៉ាងណាក៏ដោយ ក៏នៅទីបំផុតជំងឺដ៏កាចសាហាវមួយនេះ បានឆក់យកអាយុជីវិតរបស់អ្នកនាងតែម្តង៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

ស៊ិន ឧត្តមផល្លា
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/94/94d1b0a47415d663ea8fc323b9f47238a3e97093.jpg

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

 ០១-ឧសភា-២០២៤ 
 ៤ល្ងាច · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T